ព័ត៌មានទាន់ហេតុការណ៍៖

គាស់ទ្វារផ្ទះលួចចំទូរស័ព្ទដាក់ប្រព័ន្ធ GPS ម្ចាស់តាមរកឃើញប្តឹងសមត្ថកិច្ចឲ្យចាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាក្រុមចោរគាស់ទ្វារផ្ទះ ត្រូវបានម្ចាស់ទូរស័ព្ទ កាបូបលុយ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីសញ្ញាប្រពន្ធ GPS ប្រាប់ទីតាំងដែលជនសង្ស័យកំពុងស្នាក់នៅ ត្រង់ចំណុចភូមិឃ្លាំងប្រាក់សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០១៦នេះ។

នាយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ពេជ រ៉ី បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ឈ្មោះ ផន លឹមហួត អាយុ១៦ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និងឈ្មោះ ទូច ពុទ្ធារ៉ា ឆវិទូ អាយុ២៤ឆ្នាំ មានទីលំនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ។ ចំណែកម្ចាស់ប្រាក់ និងទូរសព្ទ័ដៃ ឈ្មោះ ឌុច សុធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ដែរ។

លោកប្រធានការិយាល័យប្រាប់ឲ្យដឹងទៀតថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា មានចោរមួយក្រុម បានធ្វើសកម្មភាពគាស់ផ្ទះ បុរសឈ្មោះ ឌុច សុធី និងបានលួចយកកាបូបដៃមួយ។ក្នុងនោះមានប្រាក់ដុល្លារអាមេរិកចំនួន១.០៧៥ដុលា្លរ ប្រាក់ខ្មែរចំនួន៥០ម៉ឺនរៀល និងទូរសព្ទ័ដៃពីរគ្រឿងដោយនៅក្នុងទូរស័ព្ទទាំងពីរគ្រឿងនោះម្ចាស់បានភ្ជាប់ប្រព័ន្ធ GPS ហើយពេលដឹងថាបាត់ ម្ចាស់ទូរស័ព្ទបើក GPS ដើម្បីតាមដានរកមិនឃើញ ព្រោះចោរបានបិទទូរស័ព្ទដៃនោះ។

រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ម្ចាស់បានឃើញរលកសញ្ញាទូរស័ព្ទឡើងវិញ ទើបប្តឹងសមត្ថកិច្ចដេញតាមចាប់ខ្លួនតែម្តង ។ ក្នុងពេលចុះទៅទីតាំងដែលជនសង្ស័យស្នាក់នៅ សមត្ថកិច្ចបានរកឃើញមកវិញប្រាក់ទាំង១.០៧៥ដុល្លារនៅទាំងអស់ បាត់ប្រាក់ខ្មែរ៥០ម៉ឺនរៀលប៉ុណ្ណោះ និងក្រៅពីនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនម៉ាទឹកកក២៦កញ្ចប់ទៀតផង ។

លោកប្រធានការិយាល័យបន្តថា ប្រាក់ចំនួន១.០៧៥ដុល្លារនិងទូរស័ព្ទដៃពីរគ្រឿង បានរៀបចំប្រគល់ឲ្យម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យបានប្រគល់ឲ្យការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីរករណីផ្សេងគ្នា ទី១ពីបទអំពើលួច និងទី២ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ៕ ចន្ថា

sae

sae (1)


ចែករំលែក៖