ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តបាត់ដំបង: បុរសម្នាក់រងការចាប់ខ្លួនពីកម្លាំងនគរបាល ក្រោយពីជនសង្ស័យធ្វើសកម្មភាពវាយឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ។

ហេតុការណ៍កើតឡើង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល16.00 នៅចំណុចក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីឃាតកម្មដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ35ឆ្នាំ រស់នៅក្រុម5 ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ 75ឆ្នាំ រស់នៅកន្លែងកើតហេតុបណ្តាលឲ្យស្លាប់ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយជននេះជាមនុស្សស្រវឹងខួប ទនងបាត់បង់ស្មារតី ហើយតែងរករឿងឪពុករាល់ថ្ងៃដើម្បីរកលុយទិញស្រាផឹក ។ គ្រួសារគាត់គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ ក្រោយកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

image_3

image_2

image_1

image

image_4


ចែករំលែក៖