ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមួយថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ ស្ថិតនៅភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។

បើតាមសមត្ថកិច្ចស្រុកសំរោងបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សាន កាន់ថា ហៅវ៉េត ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ (អ្នកផ្តល់ទីតាំង និងចែកចាយថ្នាំញៀន) ទី២.ឈ្មោះ ឆន ភារៈ ហៅរៈ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ទី៣.ឈ្មោះ អាំ សុភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងទី៤.ឈ្មោះ ប៉ូវ សាខន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ផេង សំបូ ជាប្តីរបស់ជនសង្ស័យឈ្មោះ សាន កាន់ថា កំពុងរត់គេចខ្លួន។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕ ភ្នំដា


ចែករំលែក៖