ព័ត៌មានទាន់ហេតុការណ៍៖

ចាប់រំលោភបានសម្រេចរួចគេចខ្លួនបាត់ស្រមោលខណៈត្រឡប់មកវិញត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល លុះត្រឡប់មកលំនៅដ្ឋានរបស់ខ្លួនវិញ ត្រូវបានសមត្ថកិច្ចនគរបាលស្រកពញាឮធ្វើការចាប់ខ្លួន ដោយអនុវត្ដន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី៩ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចេតិយ៍ទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនត្រូវចោទដែលចាប់ខ្លួនបានមានឈ្មោះ គឹម ចន្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេតិយ៏ទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្ដកណ្ដាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៥៨ដកបចខ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ចុះហត្ថលេខដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ៖ រំលោភសេពសន្ថវៈ (មានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្ដិកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិចេតិយ៏ទ្រេត ឃុំវិហារលួង ស្រុកពញាឮ ។

ប្រភពដដែលបន្ដថា ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពចាប់រំលោភទៅលើស្រ្ដីមា្នក់រួចហើយ ជនសង្ស័យបានរត់គេចខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួនអស់រយ់ពេលជាច្រើនឆ្នាំ ដោយពុំដឹងថា ទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវរកជនសង្ស័យនេះមកឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នដោយរងចាំការកាត់ទោស ។ លុះមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យកំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនជននេះមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយអនុវត្ដន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ៕ ស្អាងជ័យ


ចែករំលែក៖