ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីសង្ស័យជួញដូរថ្នាំញៀនកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងមុខកំពង់ផែស្វយ័ត ស្ថិត ក្នុងសង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជឿន ផល្លា អាយុ៣៩ឆ្នាំ ភេទប្រុស មុខ របរជារត់ម៉ូតូឌុប មានទីលំនៅក្រុមទី១ ភូមិ ៣ សង្កាត់លេខ៣ ក្រុង- ខេត្តព្រះសីហនុ។ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរនិងដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសី ហនុដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ឆ្លាមសមុទ្រ

 

aes aes (1)


ចែករំលែក៖