ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខា
ជនរងគ្រោះមានឈ្មោះណាំ ឈានលី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះម៉ាកហង់ដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F.5141 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុ និងឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ជនជនរងគ្រោះខាងលើបានជិះម៉ូតូតែម្នាក់ឯង ដោយធ្វើដំណើតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជែងជាមួយរ៉ឺម៉កម៉ូតូកង់បី តែពេលដែលជែងផុត ក៏ជ្រុលទៅចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យជនរងគ្រោះដួលខ្ទាតចេញពីម៉ូតូជិត២០ម៉ែត្រ បោកក្បាលទៅនឹងថ្នល់ផុងលលាដ៍ហូរឈាមជោកពេញខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូខ្ទាតទៅលើចញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ រ៉ឺម៉កម៉ូតូកង់បីដែលបើកក្បែរ និងត្រូវជនរងគ្រោះជិះជែងនោះបានបើកបន្តទៅបាត់ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានដឹកសពយកទៅដំកល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត រីឯម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាលតាមក្រោយ ៕ ជីម ភារ៉ា ដង្កោ




