ខេត្តកំពង់ចាម ៖ការដេញថ្លៃគម្រោងសាងសង់ផ្លូវ១ខ្សែប្រវែង ១១៥ ម៉ែត្រ ដែលតម្លៃប៉ាន់ស្មានដាក់អោយដេញថ្លៃនោះគឺ ៤៥.១០២.៨២៥ រៀល ស្ថិតនៅក្នុងប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃឹទី ២ កញ្ញា ២០១៦ ត្រូវបានគេសង្ស័យថា មានការឃុបឃឹតគ្នាជាប្រព័ន្ធ តាំងពីលើរហូតដល់ក្រោម ដោយសារតែអ្នកកាន់ពាក្យបំរុងដាក់ដេញថ្លៃមានចំនួនច្រើននាក់តែនៅពេលដេញថ្លៃមានតែ ៣ ក្រុមហ៊ុនតែប៉ុណ្ណោះដែលដាក់ដេញថ្លៃ គឺមានក្រុមហ៊ុនឈ្មោះ នួន ព្រហ្មសុធារ៉ា ម្ចាស់ក្រុមហ៊ុនឈ្មោះ នួន ព្រហ្មសុធារ៉ា ដេញក្នុងតម្លៃ ៤៥.៧០០.០០០ រៀល និង ក្រុមហ៊ុនឈ្មោះ ពន្លឺ រស្មី ម្ចាស់ក្រុមហ៊ុនឈ្មោះ ហុង លីហួរ ដេញក្នុងតម្លៃ ៤៥.៦៩៨.៦០០ រៀល ចំណែក ក្រុមហ៊ុនដែលដេញបានឈ្មោះក្រុមហ៊ុន រស្មី អង្គរ ម្ចាស់ក្រុមហ៊ុនឈ្មោះ មាន វួចឡេង ត្រូវរូវគ្នាក្នុងតម្លៃ ៤៤.៧៨០.០០០ រៀល គឺត្រូវគ្នាក្នុងកំរិតខ្ពស់ដែលចុះតម្លៃត្រឹមតែ ៣២២.៨២៥ រៀលតែប៉ុណ្ណោះ ហើយការត្រូវរ៉ូវតម្លៃគ្នាតែបន្តិចខុសប្រកតីនេះ ធ្វើអោយមជ្ឈដ្ឋានទូទៅមានការ សហ្ស័យថា គឺជាការឃុបឃឹតគ្នាបែបពុករលួយជាលក្ខណៈប្រព័ន្ធ និងយកថវិការរដ្ឋទៅចែកទឹកតែគ្នាតាំងពីមន្រ្តីលទ្ធកម្មថ្នាក់ខេត្តដល់ឃំុសង្កាត់ ។
ចំពោះភាពមិនប្រកតីនេះដែរ អ្នកសារ ព័ត៌មានបានជំរាបសួរទៅលោក យ៉េន ថុល ចៅសង្កាត់សំបួរមាស និងជាប្រធានគណៈកម្មការដេញថ្លៃគំរោងខាងលើ តាមទូរស័ព្វជុំ វិញបញ្ហានេះ ហើយត្រូវលោកចៅសង្កាត់ឆ្លើយថា លោកមិនដឹងធ្វើយ៉ាងម៉េច បើបើកសំណើឃើញតម្លៃបែបហ្នឹងមិនដឹងធ្វើម៉េច ! លោកចៅសង្កាត់បន្តទៀតថា បើឆារចោល ខ្លាចក្រុមហ៊ុនដែលដេញបានគេប្ដឹង ព្រោះក្រុមហ៊ុុនរបស់គេដេញបានគំរោងនេះ មានតែតាម ដំណើរទៅ (Sic) ៕ វណ្ណៈ





