ព័ត៌មានទាន់ហេតុការណ៍៖

បាញ់មួយគ្រាប់ទាំងកណ្ដាលរាត្រីនៅខណ្ឌចំការមន ផ្អើលសម្ថតកិច្ចមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍បាញ់បោះដោយសេរីបានកើតឡើងជាច្រើនលើកច្រើនសារនៅក្នុងទីក្រុងភ្នំពេញ រហូតដល់មានករណីខ្លះ បាត់បង់ទ្រព្យសម្បត្តិ ដ៏មានតម្លៃនិងខ្លះទៀតបាត់បង់ជីវិត ។ ជាក់ស្តែងនៅវេលាម៉ោង០០និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានករណីបាញ់មួយគ្រាប់បង្កការផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចំណែកអ្នកបង្កគេចខ្លួនស្រមោល ។
បើតាមសាក្សីដែលជាសន្តិសុខយាមនៅហាងក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបានដឹងថា មានរឿងអ្វីទេ ស្រាប់តែលឺសូរសំលេងផ្ទុះអាវុធមួយគ្រាប់ បន្ទាប់មកឃើញយុវជនម្នាក់រត់តាមបណ្តោយផ្លូវលេខ៦៣ ក្នុងទឹសដៅពីត្បូងទៅជើង ភ្លាមៗនោះខ្មាន់កាំភ្លើងដែលមានគ្នាប្រហែ៦នាក់ ជិះម៉ូតូ៤គ្រឿងដេញតាមពីក្រោយចេញទៅបាត់ ។
ក្រោយពេលកើតហេតុ សម្ថតកិច្ចបានមកដល់ និងបានរកឃើញសំបកកន្ទុះមួយគ្រាប់ ហើយសម្ថកិច្ចបានសន្និដ្ឋានថា កាំភ្លើងដែលខ្មាន់កាំភ្លើងប្រើនោះម៉ាក កា៥៤ ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីនេះមិនមានមនុស្សរងរបួសទេ ហើយសម្ថតកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា ករណីនេះអាចជាករណីគំនុំ ៕ជីម ភារ៉ា ដង្កោ
IMG_3274 IMG_3273 IMG_3272 IMG_3271

សូមអានបន្ត ៖ ជិះម៉ូតូលឿន ជ្រុលទៅបុករបាំងថ្មដួលបោកក្បាលផុងលលាដ៍ស្លាប់ភ្លាមៗ


ចែករំលែក៖