ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវយល់ព្រមទិញ Chamberlain ពីកាំភ្លើងធំក្នុងតម្លៃ៣៥លានផោន

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានយល់ព្រមទិញខ្សែបម្រើសញ្ជាតិអង់គ្លេស Alex Oxlade-Chamberlainពីក្រុមកាំភ្លើងធំ Arsenal ដែលជាគូប្រជែងធំមួយនៅអង់គ្លេសPremier League ក្នុងតម្លៃ៣៥លានផោន។

កីឡាករវ័យ២៤ឆ្នាំរូបនេះនឹងចប់កុងត្រាជាមួយក្រុមArsenal នៅក្នុងរដូវកាលក្រោយ ហើយគាត់ក៏បានបដិសេធតកុងត្រាថ្មីផង ដែរទោះបើជាក្លិបកាំភ្លើងធំផ្ដល់ថ្លៃឈ្នួល១៨០.០០០ផោនក្នុងមួយសប្ដាហ៍ឱ្យរូបគេក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតទី២ប្រចាំក្លិបក្ដី។

Alex Oxlade-Chamberlain នឹងអត់នឹងទទួលបានថ្លៃឈ្នួលប្រមាណ១៥០.០០០ផោនក្នុងមួយសប្ដាហ៍នៅ Chelsea។ ក្លិបតោខៀវបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែគេអាចដឹងបានថាក្រុមដឹកនាំដោយលោក Antonio Conte បានព្រមព្រៀងតម្លៃផ្ទេរជាមួយ Arsenal រួចហើយ។

Liverpool ក៏បានបង្ហាញចំណាប់អារម្មណ៍លើ Chamberlain ដែរ ប៉ុន្តែកីឡាកររូបនេះជ្រើសយក Chelsea។

នៅពេលដំណើរការផ្ទេររួចរាល់១០០ភាគរយ Chamberlain នឹងក្លាយជាកីឡាករថ្មីទី៥របស់លោក Conte ក្នុងរដូវក្ដៅឆ្នាំ២០១៧នេះ បន្ទាប់ពី Alvaro Morata, Willy Caballero, Antonio Rudiger និង Tiemoue Bakayoko ៕ ដេវីត


ចែករំលែក៖