ព័ត៌មានទាន់ហេតុការណ៍៖

ទំនងជាមានវិប្បដិសារីដែលកាប់មិត្តភក្តិរបួសធ្ងន់ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតពីលើផ្ទះល្វែងស្លាប់ភ្លាម

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត លោតពីលើផ្ទះល្វែងជាន់ទី៣ ធ្លាក់មកដល់ដីស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីយុវជនរូបនោះមានទំនាស់កាប់គ្នាជាមួយមិត្តភក្តិបណ្ដាលឲ្យរបួសធ្ងន់ ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅជាប់នឹងផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យុវជនរូបនេះ ឈ្មោះ ព្រីង  អាយុ២៥ឆ្នាំ មុខរបរជាជាងសំណង់ និងស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ដឹកយកទៅមន្ទីរពេទ្យនោះមានឈ្មោះនាង ភេទប្រុស អាយុជាង២៤ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅស្រុកឆ្ពឺ ខេត្តកំពុងស្ពឺ ។
បើតាមសម្ដីបុរសម្នាក់ ដែលជាងសំណង់ និងស្នាក់នៅកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា ឈ្មោះព្រីង និងឈ្មោះ នាង ជាជាងសំណង់ និងស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ហើយនៅថ្ងៃកើតហេតុ នាពេលព្រលប់នោះ ពួកគេបាននាំគ្នាទៅដើរផឹកសីុជាមួយគ្នាអស់រយៈពេលជាយូរ ។ ក្រោយពីផឹកសីុរួច ពួកគេបាននាំគ្នាត្រឡប់មកកន្លែងស្នាក់នៅវិញ តែមិនដឹងថា មានរឿងអ្វីនោះទេ ពួកគេទាំងពីរនាក់បានឈ្លោះគ្នា និងទាញកាំបិតកាប់គ្នាទៅវិញទៅមក ហើយឈ្មោះ ព្រីង បានកាប់ឈ្មោះ នាង ឲ្យ រងរបួសជាទម្ងន់ ភ្លាមៗឈ្មោះ នាង ត្រូវបានអ្នកធ្វើការ និងស្នាក់នៅជាមួយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីបញ្ជូនយុវជនរងរបួសធ្ងន់ទៅមន្ទីរពេទ្យហើយ មួយសន្ទុះក្រោយមក ក៏ស្រាប់តែយុវជនឈ្មោះព្រីង នោះបានធ្វើអត្តឃាតលោតពីលើផ្ទះល្វែងមកដល់ដីប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយមកអ្នកជិតខាង និងអ្នកធ្វើការជាមួយបានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ជីម ភារ៉ា ដង្កោ
IMG_1837 IMG_1825 IMG_1847

ចែករំលែក៖