អន្តរជាតិ ៖ តាម ការផ្សាយ ដំណឹងនៃ កាសែត 《The Hill》 របស់អាមេរិក កាលពីថ្ងៃទី ១៦ខែមេសា តាម ម៉ោងក្នុងតំបន់ ឱ្យដឹងថា ទាក់ទងនឹង ទង្វើនៃ រដ្ឋាភិបាល អាមេរិកដែល ប្រើប្រាស់ គោលនយោបាយ ដំឡើងពន្ធគយ ដោយផ្តេសផ្តាស លោក Beshear អភិបាលរដ្ឋ Kentucky របស់ អាមេរិក បានព្រមាន តាមបណ្តាញ ទំនាក់ទំនងសង្គមថា មាន ការស្រាវជ្រាវ បង្ហាញឱ្យ ដឹងថា វិធានការពន្ធគយ របស់ រដ្ឋាភិបាល អាមេរិក ប្រហែលនឹង បណ្តាលឱ្យ គ្រួសារ អាមេរិក ត្រូវ បន្ថែម ការចំណាយ រាប់ពាន់ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។
លោក Beshear បានថ្លែងថា គោលនយោបាយ ពន្ធគយ នៃរដ្ឋាភិបាល អាមេរិកជា “យោបល់ ដ៏អាក្រក់” ពីព្រោះវា ដូចជា យកពន្ធ ចំពោះគ្រួសារ នីមួយៗ របស់អាមេរិក ៕
ដោយ ៖ សិលា