ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនរួមជាមួយវត្ថុតាង

ចែករំលែក៖

ប៉ោយប៉ែតៈ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាបប់ខ្លួនជនសង្ស័យជួញដូរនិងសេពថ្នាំញៀនពីរនាក់ រួមជាមួយវត្ថុតាង កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឡធ្យូង ឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលជួញដូរ និងសេពថ្នាំញៀននោះទី០១ មានឈ្មោះ តូច រដ្ឋា ហៅរដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ទី០២ ផន សុផាត ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំងពីរត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដកហូតវត្តុតាងរួមមានគ្រឿងញៀនប្រភេទខេទឹកកក ពណ៌សថ្លាចំនួន១៩ថង់តូច រួមជាមួយឧបករណ៍ប្រើប្រាស់មួយចំនួន ទូរស័ព្ទដៃម៉ាកណូគារចំនួន៣គ្រឿង ប្រាក់រៀល៥ម៉ឺនរៀល ។

ជនសង្ស័យ ក្រោយពីចាប់ខ្លួនបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿង ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តដូចពាក្យសមត្ថកិច្ចចោទសួរមែន ។

លោកជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យក្រោយពីកម្លាំងកសាងសំណុំរឿងរួចរាល់ ត្រូវបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

IMG-20160827-WA0025 ew se
សូមអានបន្ត ៖ ទំនងជាមានវិប្បដិសារីដែលកាប់មិត្តភក្តិរបួសធ្ងន់ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតពីលើផ្ទះល្វែងស្លាប់ភ្លាម


ចែករំលែក៖