ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសឈូងសមុទ្រទម្លាក់សំណើ១៣ចំណុចសល់តែ៦ចំណុចប៉ុណ្ណោះសម្រាប់កាតារ

ចែករំលែក៖

ប្រទេសតំបន់ឈូងសមុទ្របានបន្ទាន់ឥរិយាបទចំពោះប្រទេសកាតារ ដើម្បីតផ្ជាប់ទំនាក់ទំនងឡើងវិញដោយប្រទេសទាំងនោះកាត់បន្ថយលក្ខណ១៣ចំណុច នៅសល់តែ៦ចំណុចប៉ុណ្ណោះ។ សកម្មភាពទាំងនោះជាសញ្ញាមួយដ៏ល្អប្រសើរដើម្បីបញ្ចប់ការឡោមព័ទ្ធសេដ្ឋកិច្ចប្រទេស។

ប្រទេសអារ៉ាប់ដែលមានជម្លោះជាមួយកាតារបានឲ្យដឹងថា បានកែប្រែលក្ខណៈដោយកាត់បន្ថយជាងពាក់កណ្តាលដែលសញ្ញានៃការផ្សះផ្សាវិវាទរវាងកាតារនិងប្រទេសតំបន់ឈូងសមុទ្រ ដែលបានប្រឈមនឹងវិវាទរយៈពេលជាង១ខែកន្លងមក។

ប្រទេសតំបន់ឈូងសមុទ្រដែលដឹកនាំដោយសាឌីអារ៉ាបី បានចេញសេចក្តីប្រកាសស្នើរដល់កាតារត្រូវតែអនុវត្តន៍លក្ខណ៦ចំណុច ជាជាង១៣ចំណុចដូចកាលពីមុន។ ប្រទេសសាឌីអារ៉ាប៊ី អេហ្ស៊ីប បារ៉ែន និងអារ៉ាប់រួម បានប្តេជ្ញាអនុវត្តលក្ខណ៦ចំណុច ក្នុងនោះមានការប្រឆាំងក្រុមភេរវកម្ម និងក្រុមជ្រុលនិយម។ លក្ខណទាំង៦នោះនឹងត្រូវឲ្យកាតារអនុវតន៍ដូចគ្នា។

លោក Abdallah Al Mouallimi អគ្គរដ្ឋទូត សាឌីអារ៉ាបី ប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសទាំង៤បានសន្យាគោរពច្បាប់ទាំង៦ចំណុចដែលបានដាក់ចេញដើម្បីធ្វើឲ្យតំបន់ទាំងមូលមានសុវត្ថិភាព សន្តិសុខពេញលេញ។

លក្ខណៈថ្មីរួមមាន សន្យាប្រឆាំងក្រុមភេរវកម្ម និងក្រុមជ្រុលនិយមនៅគ្រប់រូបភាព រារាំងការផ្គត់ផ្គង់ហេរញ្ញវត្ថុ ឬកន្លែងលាក់ខ្លួនសម្រាប់ក្រុមភេរវកម្ម។ លោកបន្តទៀតថា «ប្រសិនបើយើងទទួលបានការឯកភាពពីសំណើរខាងលើ គឺមិនចាំបាច់បិទទ្វាប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ក៏ដូចជាព្រំដែនគោក និងដែនអាកាស»។

កាតារបានប្រតិកម្មតបវិញទៅលើសកម្មភាពរបស់ប្រទេសទាំង៤ដោយកាតារប្តឹងទាមទារសំណងពីការខូចខាតដោយសារតែការឡោមព័ទ្ធសេដ្ឋកិច្ចខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចកាតារបានជួបពីភាក្សាជាមួយអង្គការពាណិជ្ជកម្មពិភពលោកដើម្បីពិភាក្សាពីចំណុចដែលប្រទេសទាំង៤ត្រូវសងឲ្យកាតារ។

ការបន្ទន់ឥរិយាបទរបស់ប្រទេសអារ៉ាប់ទាំង៤ទៅលើកាតារ ក្រោយពេលមានដំណើរទស្សនកិច្ចរបស់មន្ត្រីការបរទេសលោកខាងលិច ក្នុងនោះមានមន្ត្រីការបរទេសអាមេរិក អង់គ្លេស និងបារាំងជាដើម បានខិតខំស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិទាំងនោះ។ ប្រទេសកាតារក៏ដូចជា៤ប្រទេសមានវិវាទគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់លោកខាងលិច ទាំងនោះហើយទើបលោកខាងលិចមិនចង់ឲ្យមានជម្លោះនៅក្នុងប្រទេសសេដ្ឋីនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖