ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើករថយន្តជ្រុលទៅប៉ះជាមួយម៉ូតូបណ្តាលឱ្យយុវជន៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានបើករថយន្តលឿនជ្រុលទៅប៉ះជាមួយម៉ូតូហុងដាឌ្រីម ជិះដោយយុវជន៣នាក់ប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញយុវជន៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1N-8466 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Lexus RX330 បើកបរដោយបុរសជនជាតិចិនបើកបញ្ច្រាសគ្នាក្នុងទិសពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យជនរងគ្រោះដួលរងរបួសធ្ងន់និងស្រាល ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់ឱ្យនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំឱ្យភាគីទាំងពីរដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖