ព័ត៌មានទាន់ហេតុការណ៍៖

ប៉ែន សារ៉ាវក្តាប់បានតំណែងសំខាន់៤រឿង ព្រមគ្នា

ចែករំលែក៖

ភ្នំពេញ៖ អតីតសមាជិកBoy Band លោក ប៉ែន សារ៉ាវ បានប្រកាសហក់ចូលប្រឡូកក្នុងអាជីពសម្តែងខ្សែភាពយន្តកាលពីថ្មីៗនេះបន្ទាប់ពីតារារូបនេះបញ្ចប់ការងារច្រៀងនៅតាមខេត្តជាច្រើននោះ។ មាន ខ្សែភាពយន្ត៤រឿងដែលតារាប្រុសរូបនេះទទួលថតសម្រាប់ឆ្នាំនេះដែលសុទ្ធសឹងតែជាតួអង្គសំខាន់ ហើយលោករំពឹងថាស្នាដៃទាំងនេះនឹងជួយឲ្យលេចចេញការគាំទ្រច្រើននៅពេលចាក់បញ្ចាំង។

ការប្រឡូកក្នុងអាជីពសិល្បៈចម្រៀង មួយទសវត្សរិ៍មក ប៉ែន សារ៉ាវទទួលបានការគាំទ្រច្រើនបង្គួរ។ តារារូបនេះបានវិវត្តន៍ខ្លួនមកជាតារាសម្តែងសម្រាប់ការថតបទចម្រៀងនៅគ្រប់ផលិតកម្ម។ ចាប់ពីដើមឆ្នាំ២០១៦មកលោកបានឈោងចាប់ការងារសម្តែងខ្សែភាពយន្តភាគ និងខ្សែភាពយន្តខ្នាតធំវិញម្តងជាមួយនឹងសម្មិទ្ធផលថ្មីគួរកត់សម្គាល់។

តារាប្រុសរូបនេះបញ្ជាក់ថា កន្លងមកលោកហាក់មិនមានពេលច្រើនក្នុងការទទួលយកការថតខ្សែភាពយន្តព្រោះតែការច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីនានានៅតាមខេត្ត ច្រើន។ ប៉ុន្តែពេលនេះលោកបានឆ្លៀត ពេលប្រឡូកក្នុងអាជីពសម្តែងខ្សែភាព យន្តវិញម្តង។ លោកថា ក្រោយចាប់ផ្តើម ទទួលយកការសម្តែងលោកទទួលបានតំណែងសំខាន់ៗក្នុងខ្សែភាពយន្ត៤រឿងដែលមានទាំងតួឯក និងតួរង។ លោកថារឿងទាំងបួននោះមានដូចជារឿងភាគរបស់ទូរទស្សន៍CTNគឺរឿង”ស្នេហ៍ពនេចរ”ខ្សែភាពយន្តរបស់ផលិតកម្មRock គឺរឿង”និទានស្នេហ៍តម្រាសូត្រ”ខ្សែភាពយន្តខ្នាតធំរឿង “ទឹកកន្លះក្អម” និងរឿងភាគថ្មីរបស់ស្ថានីយទូរទ្សន៍CTV8HDគឺរឿង”អ្នកប្រដាល់ឡឺកឺ”ដែលលោកសម្តែងជាតួឯក។

លោកបញ្ជាក់ថា ខ្សែភាពយន្តទាំងនេះនឹងត្រូវចាក់បញ្ចាំងនៅពេលដ៏ខ្លីខាងមុខនេះហើយលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ អតីតសមាជិកក្រុមBoy Bandរបស់ទូរទស្សន៍CTNរូបនេះបន្តដែរថា ក្រៅពីសម្តែងខ្សែភាពយន្តឆ្នាំនេះលោកក៏ទទួលបានឱកាសថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មនិងការសម្តែងក្នុងបទចម្រៀងជាច្រើនរបស់ផលិតកម្មធំៗ។ លោកក៏មានគម្រោងក្នុងការវិវត្តន៍ខ្លួនបន្តទៅកាន់ការងារជាពិធីករផងដែរនៅថ្ងៃ អនាគត់។

លោក ប៉ែន សារ៉ាវ បញ្ជាក់ដែរថា ក្រៅពីការងារសិល្បៈច្រៀង និងសម្តែង កន្លងមថ្មីៗនេះលោកក៏បានចូលរួមចំណែកជួយដល់សកម្មភាពការងារសង្គមមួយចំនួនដូចជាការចុះជួយទុរគតជន ការច្រៀងនិងសម្តែងក្នុងកម្មវិធីសុខភាពផ្លូវភេទនៅតាមរោងចក្រ សហគ្រាសនានាជាដើម។ លោករំពឹងដែរថានឹងទទួលបានការងារសិល្បៈថ្មីជាបន្តបន្ទាប់សម្រាប់ចុងឆ្នាំនេះទាំងការច្រៀង និងសម្តែងហើយលោកក៏នឹងឆ្លៀតបន្តសកម្មភាពមនុស្សធម៌ផងដែរ ហើយលោកជឿជាក់ថាទស្សនិកជននិងជួយគាំទ្រស្នាដៃសម្តែងថ្មីៗរបស់លោកនិងសិល្បករខ្មែរបន្តទៀត៕  វឌ្ឍនា

 

ase (9) ase (8) ase (7) ase (6) ase (5) ase (4) ase (3) ase (2) ase (1) ase ase (10)

 


ចែករំលែក៖