ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទឹកដីបាក់ផ្លូវទៅទឹកឈូរជ្រោះផ្អោក ស្ថិតនៅភូមិថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ មានករណីក្មេង៣នាក់លង់ទឹកស្លាប់ ខណៈដែលក្មេងរងគ្រោះទាំងនោះបាន តាមជីដូនទៅច្រូតស្មៅ ។
លោក យុក សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា ក្មេងរងគ្រោះទាំង ៣នាក់ត្រូវជាបងប្អូនជាដូនមួយនឹងគ្នារួមមានទី១-ឈ្មោះ ខុន វ៉ារី ភេទស្រី អាយុ៣ ឆ្នាំ ទី២-ឈ្មោះម៉ា ណា ភេទស្រី អាយុ៧ឆ្នាំ អ្នកទាំង២ជាបងប្អូនបង្កើត មានឪពុកឈ្មោះ ញ៉ុង ខេន និងម្តាយឈ្មោះ មឿន ស្រីវណ្ណ។ ចំណែកក្មេងរងគ្រោះម្នាក់ទៀតឈ្មោះ ខុន មករា ភេទប្រុស អាយុ១១ឆ្នាំ មានឪពុក ឈ្មោះ ញ៉ុង ខឿន អាយុ៣៣ឆ្នាំ និងម្តាយ ឈ្មោះ ណីម រស់នៅភូមិកំពុង ឃុំព្រះបាទ ជាន់ជុំ ស្រុកគរីវង់ ។
ស្ត្រីចំណាស់ដែលត្រូវជាជីដូនរបស់ក្មេង រងគ្រោះឈ្មោះ រស់ ឡុង អាយុ៥៤ឆ្នាំ បាន ឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះទាំង៣នាក់បានដើរតាមគាត់ទៅច្រូតស្មៅនៅក្បែរកន្លែងកើតហេតុ។ ពេលច្រូតបានមួយសន្ទុះរូបគាត់បានងាកមករកចៅតែមិន ឃើញគាត់ក៏ដើររកក្រែងចៅរបស់គាត់ទៅលេងនៅកន្លែងផ្សេង ប៉ុន្តែនៅតែរកមិន ឃើញ ។ ពេលនោះរូបគាត់សង្ស័យថាលង់ ទឹក ព្រោះមុនពេលកើតហេតុចៅទាំង៣នាក់ បាននាំគ្នាលេងទឹក។ ភ្លាមនោះគាត់ក៏បានស្រែឆោឡោហៅរកឲ្យគេជួយរាវរកចៅក្នុង ទឹកស្រាប់តែឃើញចៅស្លាប់បាត់ទៅហើយ។
ក្រោយកើតសាកសពក្មេងរងគ្រោះទាំង ៣នាក់ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕ ជីសូកា
សូមអានបន្ត ៖ ប៉ែន សារ៉ាវក្តាប់បានតំណែងសំខាន់៤រឿង ព្រមគ្នា