ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជង្ហុក និងពំនូកថ្មទួលជាប់នឹងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវម៉ៅសេទុងទល់មុខផ្សារដើម.គ សូមអាជ្ញាធរពាក់ព័ន្ឋ និងមន្ទីរសាធារណការជួយជួសជុលឡើងវិញផង

ចែករំលែក៖

ភ្នំពេញៈ នៅតាមបណ្តោយផ្លូវម៉ៅសេទុងខាងមុខផ្សារដើម.គ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរបានសំណូមពរដល់អាជ្ញាធរ និងមន្ទីរសាធារណការ និងដឹកជញ្ជូន មេត្តាចុះជួយពិនិត្យមើលផ្លូវនេះផង ព្រោះឃើញមានជង្ហុក និងពំនូកថ្មទួលជាប់នឹងទ្រូងផ្លូវយូរហើយ ដោយសារតែខ្លាចមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរនៅពេលយប់ ហើយ ជាពិសេសគឺអាជីវករលក់ដូរតែម្តង ដោយសារតែផ្សារដើម.គនេះ អាជីវករលក់ដូរ២៤ម៉ោង លើ២៤ម៉ោង ហើយតែងតែធ្វើដំណើរឆ្លងកាត់នៅតាមបណ្តោយផ្លូវនេះ ជារៀងរាល់ថ្ងៃ មិនថា ព្រឹកឬក៏យប់នោះទេ ។

ប្រជាពលរដ្ឋបានសំណូមពរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនមេត្តាជួយពិនិត្យនិងជួសជុលឡើងវិញផង ដើម្បីការពារនូវសុវត្ថិភាពជាចំបងលើអ្នកដំណើរឆ្លងកាត់ផ្លូវម៉ៅសេទុងនេះ ជាពិសេសគឺនៅពេលយប់តែម្តង ព្រោះខ្លាចកើតមាននូវគ្រោះថ្នាក់ចរាចរផ្សេងៗ ដូច្នេះសូមអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ឋមេត្តាយកចិត្តទុកដាក់លើប្រជាពលរដ្ឋពេលកំពុងធ្វើដំណើរជារៀងរាល់ថ្ងៃ ៕ ជ្រោយពេជ្រ

 

image6 image5 image4 image3 image2 image1 image7


ចែករំលែក៖