ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរថយន្តដឹកប្រេងសាំងនៅបា៉គីស្ថានស្លាប់មនុស្សយ៉ាងតិច១២០នាក់

ចែករំលែក៖

មន្ត្រីប៉ាគីស្ថានបានប្រកាសថា មនុស្សយ៉ាងតិច១២០នាក់បានស្លាប់ និង១៣០នាក់ដទៃផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍រថយន្តដឹកប្រេងសាំងផ្ទុះឡើងនៅទីប្រជុំជន Bahawalpur ភាគខាងកើតរបស់ប៉ាគីស្ថាន ។

ស្នងការប៉ូលិស Mohammad Akhtar បានថ្លែងប្រាប់ប្រភពស៊ីអិនអិនថា គ្រោះថ្នាក់ខាងលើនេះបានកើតឡើងភ្លាម បន្ទាប់ពីរថយន្តដឹកប្រេងនោះបើកធ្លាក់ផ្លូវទាំងព្រឹកព្រលឹមថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ។

អ្នកភូមិបានកុំគ្នានៅជុំវិញរថយន្តធ្លាក់ផ្លូវនោះដើម្បីយកប្រេង ប៉ុន្តែស្រាប់តែផ្ទុះឆាបឆេះសន្ធោរសន្ធៅយ៉ាងរន្ធត់តែម្តង ។

អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា យ៉ាងតិចមនុស្ស១២០នាក់បាត់បង់ជីវិតនិង១៣០នាក់ផ្សេងទៀតរងរបួស ៕ ថាច់ យ៉ាត


ចែករំលែក៖