ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមានបញ្ហាអ្វី នារីម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សបាត់ខ្លួនឈឹង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូមកឈប់កណ្ដាលស្ពាន ព្រះមុនីវង្ស ហើយលោតទឹកសម្លាប់បាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូឲ្យសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកក្នុងប៉ុស្ដិ៍ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នារីដែលលោតទឹកសម្លាប់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះ ហុង អាយុជាង៣០ឆ្នាំ ។

តាមប្រភពពីព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគឺ គេឃើញមាននារីរងគ្រោះ បានយកម៉ូតូម៉ាក Click ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG-9286 បានមកលោតទឹកពីលើស្ពានព្រះមុនីវង្សបាត់ខ្លួនតែម្ដង ដោយបន្សល់ទុកនូវម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូផងដែរ ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានដំណឹងនេះ ភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួត្យពិនិត្យ និងយកម៉ូតូ ព្រមទាំងស្បែកជើងរបស់នារីរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋច្បារអំពៅ១ ដើម្បីស្រាវជ្រាវរកសាច់ញាតិប្រគល់សម្ភារឲ្យវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖