ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ត្រូវ​នគរបាល​ស្រុកស្រែអំបិល ​កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត

ចែករំលែក៖

ខេត្ត​កោះកុង​៖​ នគរបាល​ស្រុកស្រែអំបិល​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានកសាងសំណុំរឿងបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ទៅកាន់ការិយាល័យប្រឆាំងគ្រឿងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពី​ឃាត់ខ្លួន​យកមកសាកសួរ​កាលពីវេលាម៉ោង​ ០៦​និង៤០នាទីព្រលប់ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

ជនសង្ស័យមានឈ្មោះ  ហុក ដារ៉ូ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ នៅថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២២​ បានឱ្យដឹងថា​ លោកវរសេនីយ៏ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំង​ជំនាញគ្រឿងញៀន កម្លាំង​ព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្វាយ ចុះបង្រ្កាបបានមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ម្នាក់ នៅចំណុចវិទ្យាល័យជ្រោយស្វាយ ស្ថិតក្នុងភូមិជ្រោយស្វាយ​កើត​ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

 ដោយ​ឡែក​ដកហូតបានរួមមាន៖​ ម្សៅក្រាមពណ៌ស ថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន ១០តូចនិង០២កញ្ចប់ធំ។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងដកហូតយកមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាត់ការបន្ត៕

ដោយ​៖សហការី​


ចែករំលែក៖