ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្ស៤នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រ វាងម៉ូតូនឹងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងនៅក្រុងបានលុង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភោក ឈឿង ភេទប្រុសអាយុ៦៦ឆ្នាំជនជាតិខ្មែរអតីត:ជាគ្រូបង្រៀន (រងរបួសធ្ងន់) ជិះម៉ូតូម៉ាកវ៉េវឆ្លាមពណ៍ក្រហម ពាក់ស្លាកលេខ គ៦៨៨៣ក.ច១ អ្នករួមដំណើរប្រពន្ធឈ្មោះ យ៉ាង សំអឿន អាយុ៦៦ឆ្នាំជនជាតិខ្មែរ (រងរបួសស្រាល) អ្នកទាំងពីរមានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ធ្វើដំណើរស្របទិសគ្នា ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកវ៉េវ ឆ្លាម ពណ៍ខ្មៅ អត់ស្លាកលេខ ដែលមានឈ្មោះ ទិន ស្រីលូម ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិទំពួន ជាអ្នកបើក (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះកែ សាអឹង ភេទស្រីអាយុ១៨ឆ្នាំជនជាតិទំពួន (រងរបួសស្រាល) អ្នកទាំង២មានទីលំនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី  ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូទាំង២គ្រឿងនេះជិះស្របទិសគ្នាខណះនោះម៉ូតូមួយគ្រឿងម៉ាកវ៉េវឆ្លាមពណ៍ក្រហមបានបត់ឆ្វេងចូលក្នុងភូមិគ្រានោះម៉ូតូមួយគ្រឿងទៀតជិះមកពីក្រោយក៍បានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាងហើយរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត។ ក្រោយពីកើតហេតុរួចសមត្ថកិច្ចនគបាលចរាចរណ៍ចុះមកអន្តរាគមន៍នឹងវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ខេត្តរងចាំធ្វើការដោះស្រាយនៅពេលក្រោយ  ៕  វុទ្ធឦសាន

 

8 7 6 5 4 3 2 1 0 00 9

 
សូមអានបន្ត ៖​សិស្ស២០០នាក់ទទួលរង្វាន់អាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីសុបិន”


ចែករំលែក៖