ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលហ្វីលីពីនរងការថ្កោលទោសយ៉ាងខ្លាំងដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនបានសម្លាប់កុមារីអាយុ៥ឆ្នាំម្នាក់

ចែករំលែក៖

ក្មេងស្រីទើបតែអាយុ៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងយុទ្ធនាការបោសសម្អាត់គ្រឿងញៀនរបស់រដ្ឋាភិបាលហ្វ៊ីលីពីនធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។

កាលពីថ្ងៃទី២៧ ខែសីហា បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថា តាមរបាយការណ៍ពីអង្គការឃ្លាំមើលសិទ្ធិមនុ្សបានបញ្ជាក់ថា ក្មេងស្រី អាយុ៥ឆ្នាំ មានឈ្មោះថាDanica May Garcia បានស្លាប់ដោយសារតែបុរសពីរនាក់ជិះម៉ូតូហើយបាញ់ចំក្បាលកុមារីនោះ ពេលកំពុងតែញំាអាហារជាមួយគ្រួសារនៅក្នុងភោជនីយដ្ឋាន ។

មន្ត្រីនៅក្នុងខេត្ត Pangasinan បានឲ្យដឹងថា គោលដៅនៃការបាញ់ប្រាហារនៅគឺសម្តីទៅលើជីតារបស់កុមារីខាងលើ ក្រោយពេល ដែលលោកតា ឈ្មោះMaximo Garcia បានចេញសារភាពចំពោះបូលិស ដើម្បីឲ្យប៉ូលិសលុបឈ្មោះចេញពីបញ្ចី អ្នកដែលប្រើប្រាស់គ្រឿងញៀន និងមនុស្សមួយចំនួនទៀត ។

ក្រោយមកលោក ក៏បានវិលត្រឡប់ទៅផ្ទុះវិញ ។ តែទីបំផុត លោកក៏នៅតែរងការបាញ់ប្រហារ  ក្រៅពីចៅស្រីស្លាប់ លោកក៏រងរបួសធ្ងន់ដោយត្រូវ៣គ្រាប់ផងដែរ ។ ពេលនេះ លោកកំពុងសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេលក្រោមការការពារយ៉ាងតឹងតែងពីប៉ូលិស ។

ស្នងការប៉ូលិសខេត្ត Dagupan លោក  Neil Miroបញ្ចាក់ថា «យើងមានសាក្សីអាចកណត់អត្តសញ្ញាណជនដៃដល់បាញ់ប្រហារនោះ » ។ លោកបន្តទៀតថា លោក Maximo Garcia បានចេញសារភាពពីទោះប្រើប្រាស់គ្រឿងញៀន ទាំងនោះហើយយើងមានហេតុផលច្បាស់លាសដើម្បីបញ្ជាក់ថា ការបាញ់ប្រហារនោះពាក់ព័ន្ធនិការជួញដូរគ្រឿងញៀន ។ ប៉ូលិសសង្ស័យថា មេក្លោងជួញដូរគ្រឿងញៀនជាអ្នកនៅពីក្រោយ ។

ប៉ុន្តែបើទោះបី ក្រុមជួញដូរគ្រឿងញៀន ឬក៏ប៉ូលិសជាអ្នកបាញ់សម្លាប់នោះ តែការស្លាប់របស់ក្មេងស្រីអាយុ៥ឆ្នាំគឺជាលទ្ធផលនៃសង្គ្រាមប្រឆាំងការជួញដូរគ្រឿង ញៀនរបស់ប្រធានាធិបតី ឌូទឺទេរ ។

កន្លងមកថ្មីៗ ស្នងការប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា មនុស្សជាង១.៩០០នាក់ស្លាប់នៅក្នុងយុទ្ធនាការកម្ចាត់ក្រុមជួញដូរគ្រឿងញៀន ហើយនៅក្នុងយុទ្ធនាការនោះមួយថ្ងៃគឺមានអ្នកស្លាប់៣៦នាក់ ។

សារព័ត៌មាន AFP បានផ្សាយថា តួលេខ ខាងលើរបស់ស្នងការប៉ូលិសលោក Ronald Dela Rosa លើកឡើងនៅក្នុងការសាកសួររបស់សភាហ្វុីលីពីនក្រោយរយៈពេល៧សប្តាហ៍ដែលប្រធានាធិបតី Rodrigo Duterteស្បថចូលកាន់តំណែងហើយ ប្រកាសសង្គ្រាមប្រឆាំងគ្រឿងញៀន ។ នៅក្នុងសភាលោក Ronald Dela Rosa បញ្ជាក់ ថា ប៉ូលិសគ្មានគោលនយោបាយបើកចំហពីការសម្លាប់ក្រុមអ្នកជួញដូរគ្រឿងញៀន ។

លោក Ronald Dela Rosa បន្តទៀតថា ក្នុងចំណោមមនុស្ស១.៩០០នាក់ស្លាប់មាន៧៥០ត្រូវសម្លាប់នៅក្នុងពេលធ្វើសកម្មភាព ចាប់ក្រុមជួញដូរគ្រឿងញៀន។ ចំណែកអ្នកស្លាប់១.១០០នាក់ទៀតកំពុងតែបើកការស្រាវជ្រាវ។ លោកបញ្ជាក់ទៀតថាមិនមែនអ្នកស្លាប់ទាំងអស់ពាក់ព័ន្ធនិងគ្រឿងញៀននោះឡើយគឺមានអ្នកស្លាប់ដោយសារតែពាក់ព័ន្ធករណីឆក់ប្លន់។

ទន្ទឹមនឹងនោះលោក Ronald Dela Rosa បានបញ្ជាក់ទៀតថាមានមនុស្ស៧សែននាក់បានប្រើប្រាស់គ្រឿងញៀននិងជួញដូរគ្រឿងញៀនបានចេញមកសារភាពបញ្ចៀសការចាប់ខ្លួនពីពលរដ្ឋ។ លោក បន្តទៀតថាជនល្មើសនៅក្នុងប្រទេសបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមកបើទោះបីមានអ្នកស្លាប់កើនឡើងក៏ដោយ ។

លោក Ronald Dela Rosa បន្តទៀតថាកម្លាំងប៉ូលិសកំពុងតែស្រាវជ្រាវទៅលើមន្ត្រីប៉ូលិស៣០០នាក់ជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន។ ទាំងនោះហើយបានធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ប៉ូលិសបានសម្លាប់មនុស្សបំបិទមាត់ទៅលើក្រុមជួញដូរគ្រឿងញៀនដែលប៉ូលិសជាប់ពាក់ព័ន្ធនោះទើបមានអ្នកស្លាប់ច្រើនបែបនេះ ។ ការស្រាវជ្រាវពាក់ព័ន្ធនឹងប៉ូលិសមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀនធ្វើ ឡើងដោយលោក Leila De Lima សមាជិកព្រិទ្ធសភានិងជាអ្នករិះគន់យ៉ាងខ្លាំងដល់ ប្រធានាធិបតី Duterteទៀតផង ។

នៅក្នុងការសាកសួរនៅសភានោះលោក Leila De Lima ក៏បានកោះហៅមន្ត្រីប្រឆាំងគ្រឿងញៀនមកសាកសួរឲ្យបកស្រាយពីអ្នកស្លាប់កើនឡើងក៏ដូចជាការចោទប្រកាន់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរយៈពេល កន្លងមក៕ ម៉ែវ សាធី

be-gai-5-tuoi-vo-toi-thiet-mang-vi-hai-tay-sung-khong-ro-danh-tinh-tan-cong-1119


ចែករំលែក៖