ប៉ោយប៉ែតៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយសន្តិសុខស្តារកំផ្លេរ(ផ្កាយ៥) ចាប់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា កាលពីម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ នៅចំណុចបរិវេណកាស៊ីណូស្តារវីហ្គាស (ផ្កាយ៥) ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ ស បូរី ហៅ រី ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិត រស់នៅក្នុងភូមិកើតហេតុខាងលើ ពីបទលួច មានស្ថានតម្ងន់ទោសនិងហិង្សរដោយចេតនា ប្រព្រឹត្តកាលពីថ្ងទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅចំណុចបរិវេណកាស៊ីណូផ្កាយ៥ ដោយបានដេញវាយ កាប់ទៅលើជនជាតិថៃ និងខ្មែរយកទូរសព្ទដៃចំនួន១គ្រឿង ម៉ាកអាយហ្វូន ពណ៌ខ្មៅ ហើយបានរត់គេចខ្លួនបាត់ជាមួយបក្ខពួកចំនួន៦នាក់ ។
ក្រោយពីមានការស្រាយជ្រាវកំណត់មុខសញ្ញា រួមនឹងសហការជាមួយកម្លាំងសន្តិសុខផ្កាយ៥ ទើបនៅយប់ថ្ងៃកើតហេតុ កម្លាំងកំណត់មុខសញ្ញាបាន និងចាប់ខ្លួនបានជនសង្ស័យ១នាក់ ចំណែកបក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងតែស្រាវចាប់ខ្លួនបន្ត ។
ពលរដ្ឋបញ្ជាក់ថាៈភាពអសន្តិសុខនៅចំណុចខាងលើ ជារាងរាល់យប់កំពុងតែធ្វើឧ្យពលរដ្ឋមានការព្រួយបារម្មណ៏អំពីសុវត្តភាពក្នុង ដំណើរកំសាន្តជាលក្ខណៈគ្រួសារ ព្រោះកន្លងមកក្រុមក្មេងស្ទាវ បាញ់បោះសេរី បង្ករកាភ្ញាក់ផ្អើល ។
ប្រភពបញ្ជាក់ថាៈគួរតែកម្លាំងមានសមត្ថកិច្ចយាមកាមនៅបរិវេណខាងលើឲ្យបានតឹងរ៉ឹង ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ។
ជនសង្ស័យខាងលើ ក្រោយពីកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសួរនាំ និងឈានទៅការចាប់ខ្លួនបក្ខពួកបន្ត និងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា
សូមអានបន្ត ៖ រដ្ឋាភិបាលហ្វីលីពីនរងការថ្កោលទោសយ៉ាងខ្លាំងដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀនបានសម្លាប់កុមារីអាយុ៥ឆ្នាំម្នាក់