ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរូឡាបើកបុករះម៉ូតូ២គ្រឿងបណ្តាលឲ្យក្មេងតូចៗ៣នាក់របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារតែបុរសម្នាក់បើករថយន្តកូរូឡាលឿនរេចង្កូតទៅបុករះម៉ូតួចតសស្ងៀមចំនួន២គ្រឿង និងបណ្តាលឲ្យក្មេងៗតូចចំនួន៣នាក់រងរបួសធ្ង ន់ស្រាល ខណៈកំពុងអង្គុយលេង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចខាងកើតផ្សារកាណាសីុធី តាមបណ្តោយផ្លូវបេតុង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ ក្មេងៗចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់បានរត់ និងអង្គុយលងនៅខាងមុខតូបម្តាយរបស់គេលក់ បន្ទាប់មកស្រាប់ តែមានរថយន្តមួយគ្រឿងម៉ាក កូរូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A 0011 បើកបរដោយបុរសម្នាក់ និងមានមនុស្សប្រុស២នាក់ទៀត រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ហើយបានរេចង្កូតទៅបុករះម៉ូតូឌ្រឹមសង់ចំនួន២គ្រឿង ដែលកំពុងចតស្ងៀមនៅខាងមុខតូបលក់ចាប់ហូយ និងបុកក្មេងតូចៗ ដែលអង្គុយលេងនីទីនោះបណ្តាលឲ្យក្មេងស្រីម្នាក់ចូលក្រោមរថយន្តរងរបួសធ្ងន់ ចំណែកក្មេងប្រុស២នាក់ទៀត ខ្ទាតចេញពីម៉ូតូ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តគេចខ្លួនបាត់ទុករថយន្តនៅកន្លែងកើតហេតុ លុះមួយសន្ទុះក្រោយមកទើបមានបុរសម្នាក់ចេញមុខតំណាងអោយម្ចាស់រថយន្តមកធានាចរចាជាមួយម្តាយក្មេងរងគ្រោះដោយព្រមចេញថ្លៃព្យាបាលជំងឺដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ

 

image2 image1 image3


ចែករំលែក៖