ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​មិន​ស្គាល់​ម៉ាក​បេីកបុកនិងកិនជនអនាថាម្នាក់ធ្លាយ​ខួរ​ស្លាប់​នៅ​កណ្ដាលផ្លូវ​ ហេីយបេីកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរស​ម្នាក់ដែល​គេ​ស្គាល់ជាអនាថា​ ត្រូវ​បានរថយន្ត​មិន​ស្គាល់​ម៉ាក​ បេីក​បុក​ហើយ​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាល​ផ្លូវ​ ​កាលពី​វេលា​ម៉ោង​៣​ និង​២០នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២២​ ទល់មុខ​ច្រកចូល​បុរី​VIP ផ្លូវ​២១៧​ ភូមិ​ព្រែក​ជ្រៃ​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​   

    សព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ដោយវ័យ​ប្រហែល​ជាង​៥០ឆ្នាំ​ ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​ អត់​មាន​ស្បែក​ជើង​ និង​អត់​ពាក់​អាវ​ថែម​ទៀត​ផង​   

    តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ និងឃើញ​ហេតុការណ៍​ខាងលេី បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ពួកគាត់​បានជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ខាង​លើ​ លុះ​មកដល់​ចំណុច​កេីត​ហេតុ​ ក៏បាន​ប្រទះឃើញ​ បុរស​ជន​រងគ្រោះ​ បានដេីរ​ឆ្លង​ផ្លូវ​ចុះ​ឡើងៗ​ ហើយ​មួយ​សន្ទុះ​ក្រោយ​មក​ ពួក​គាត់​បានជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​ ក៏ស្រាប់​តែ​ប្រទះ​ឃើញ​ បុរស​ខាង​លើ​ បាន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ ដោយ​សង្ស័យ​ថា​ បុរស​រូប​នោះ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​ហើយ​កិន​ពី​លើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​យ៉ាងដូច្នេះ​ ហើយ​រថយន្ត​បង្ក​បាន​បន្ត​បេីក​រត់​គេច​ខ្លួន​បាត់​តែម្តង​   

  បន្តិច​ក្រោយ​មក​ ក៏មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​កន្លែង​កេីតហេតុ​ និង​បាន​សាក​សួរ​ស្វែងរក​សាច់ញាតិ​ តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​ ។

បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យរថយន្ដ​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​ វត្ត​ឬស្សីសាញ់​ ដេីម្បី​ស្វែងរក​សាច់ញាតិ​មក​ទទួលនិងចាត់ចែងធ្វេីបុណ្យ​តាម​ប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖