ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅមុខព្រះវិហារក្នុងទីក្រុងប៉ារីស

ចែករំលែក៖

ការវាយប្រហារនៅក្នុងប្រទេសអង់គ្លេស កើតឡើងក្នុងពេលដែលប្រទេស បែល ហ្ស៊ិកកាលពីថ្ងៃពុធ ទី២២ ខែមីនាកន្លងទៅ បានរៀបចំទិវារំឭកខួប១ឆ្នាំនៃភេរវកម្មនៅអាកាសយានដ្ឋានអន្តរជាតិក្រុងប្រ៊ុចសែល ដោយមានវត្តមានចូលរួមរបស់ព្រះមហា ក្សត្រ Philippe និងព្រះមហេសី Mahtilde។ ថ្ងៃទី២២ ខែមីនា ឆ្នាំមុននេះ ពួកក្រុមភេរវកម្មបានវាយប្រហារអាកាសយាន ដ្ឋាន Zaventem ក្នុងទីក្រុងប្រ៊ុចសែល និង បានសម្លាប់មនុស្ស១៦នាក់ ហើយការ វាយប្រហារភេរវកម្មនៅចំណតរថភ្លើងក្រោមដី Maelbeek ថ្ងៃដដែល ក៏បាន សម្លាប់មនុស្ស១៦នាក់ដូចគ្នាដែរ។ មាន មនុស្សរងរបួស៣២០នាក់ ក្នុងភេរវកម្ម ទាំង២នោះ។

បែលហ្ស៊ិកមិនដែលរងការវាយប្រហារភេរវកម្មធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រដូច្នេះទេ។ ១ឆ្នាំក្រោយការវាយប្រហារនៅអាកាស យានដ្ឋានទីក្រុងប្រ៊ុចសែល គេនៅតែចោទសួរពីបញ្ហាសន្តិសុខតាមអាកាសយាន ដ្ឋានប្រឈមនឹងការគំរាមពីក្រុមភេរវជន ពិសេសក្រោយពេលមានការផ្ទុះអាវុធនៅអាកាសយានដ្ឋាន Orly នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ទី១៨ ខែ មីនា កន្លងទៅ៕ ម៉ែវ សាធី


ចែករំលែក៖