ព័ត៌មានទាន់ហេតុការណ៍៖

ចំណាត់ការចុងក្រោយនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការ “ដកប្រាក់ដុល្លារ”

ចែករំលែក៖

ថ្មីៗនេះ ទីក្រុងប៉េកាំងបានទទួលការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ជាលើកដំបូងដែលបង់ប្រាក់ជាប្រាក់យន់របស់ចិន លែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។
ព័ត៌មានផ្តល់ដោយសាជីវកម្មប្រេងឈូងសមុទ្រចិន (CNOOC) នៅក្នុងសេចក្តីប្រកាសថ្មីៗនេះ។ យោងតាម CNOOC ក្រុមហ៊ុនបានទិញ LNG ចំនួន 65,000 តោនពី United Arab Emirates (UAE) ហើយទូទាត់ដោយប្រាក់យន់ចិន។
នៅក្នុងសេចក្តីប្រកាសនេះ CNOOC បាននិយាយថា លក្ខខណ្ឌសម្រាប់ធ្វើប្រតិបត្តិការប្រេងនិងឧស្ម័នអន្តរជាតិជាប្រាក់យន់ (ជំនួសឱ្យប្រាក់ដុល្លារអាមេរិក) មានភាពចាស់ទុំជាបណ្តើរៗ។
ការអត្ថាធិប្បាយលើព្រឹត្តិការណ៍នេះ សារព័ត៌មាន RT បានផ្សាយថា ការបញ្ជាទិញ LNG លើកដំបូងរបស់ប្រទេសចិនជាប្រាក់យន់ គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ប្រាក់យន់កំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បី “ដកប្រាក់ដុល្លារ” ទីក្រុងប៉េកាំងបានលើកកម្ពស់ការទូទាត់ប្រតិបត្តិការអន្តរជាតិជារូបិយប័ណ្ណផ្សេងទៀតជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារ និងអឺរ៉ូ។
យោងតាម RT កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារក្នុងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិត្រូវបានពន្លឿនបន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើប្រទេសរុស្ស៊ីដែលជាប្រទេសផលិត និងនាំចេញថាមពលដ៏សំខាន់មួយរបស់ពិភពលោក។
ថ្មីៗនេះ Reuters បានចេញផ្សាយព័ត៌មានដែលបង្ហាញថា ការផ្លាស់ប្តូរទំនិញរវាងរុស្ស៊ីនឹងចិនបានឈានដល់ 88 ពាន់លានដុល្លារនៅឆ្នាំ 2022។ យោងតាមទិន្នន័យពីគយចិន បរិមាណទំនិញដែលចិននាំចូលពីរុស្ស៊ីបានកើនឡើង 52% នៃតម្លៃក្នុងឆ្នាំ 2022 ដែលក្នុងនោះការនាំចូល។ ចំណូលនៃប្រេងឥន្ធនៈនិងប្រេងឆៅពីទីក្រុងមូស្គូមានចំនួន 60.3 ពាន់លានដុល្លារ។
ជាពិសេស ការទិញប្រេងឆៅ ឧស្ម័ន ធ្យូងថ្ម និងលោហធាតុរបស់ចិនភាគច្រើនត្រូវបានបង់ជាប្រាក់យន់៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ RT)


ចែករំលែក៖