ព័ត៌មានទាន់ហេតុការណ៍៖

លោក វរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យ នគរបាល ចរាចរណ៍ ខេត្ត បាត់ដំបង មានវាសនាដូចលោក គឹម ប្រុស ប្រធាន សាខា ក.ប.ប ខេត្ត បាត់ដំបង ?

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក គឹម ប្រុស ប្រធាន សាខា ក.ប.ប ខេត្ត បាត់ដំបង ដែល ធ្វើ របាយការណ៍ ភូតកុហក បិទបាំង ទុរេន សៀម ត្រូវ បាន ដកតួនាទី និង បណ្ដេញ ចេញ ពី ក្របខ័ណ្ឌហើយ ហេីយ អាចកំពុងប្រឈមនឹង ការស៊ើបអង្កេត របស់ ACU ថែមទៀត ។ ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា រឿងមន្ត្រីធ្វើរបាយការណ៍ ភូតកុហក បិទបាំង ទុរេន សៀម ត្រូវ បាន ដកតួនាទី និង បណ្ដេញ ចេញ ពី ក្របខ័ណ្ឌ នោះក៏ រឿងមិនទាន់ចប់ទេ ត្រូវឱ្យខាង ACU បើកការស៊ើបអង្កេតបន្ត ។ 

មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ៖ ចុះលោក វរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែលគប់គិត កែសំណុំរឿង ដូរ ជនបង្កពី សយ បូរ៉ា ទៅ សេី សាន់ ណាវី ពេលណាទេីបថ្នាក់លេីបេីកការស៊េីបអង្កេត ?  

បេីនៅ យោគយល់ អត់ឱនឱ្យ មន្រ្តី ខិលខូច បន្តសកម្មភាព មានន័យថា មេអង្គភាព ឬ មេ ស្ថាប័ន ខ្លះ អាច ទទួល បាន ផលប្រយោជន៍ ពី មន្ត្រីខិលខូច ទាំងនេះ ឬ ?

សូមបញ្ជាក់ថា ៖ របាយការណ៍ របស់ មន្ត្រី នគរបាល ចរាចរណ៍ ខេត្តបាត់ដំបង បិទបាំង អំពើ ល្មើសច្បាប់ (បេីកឡាន បុកមនុស្សស្លាប់ ) របស់ លោក សយ បូរ៉ា ថៅកែ ផ្សារទំនើប ហេង ឆៃលី ក្រុងបាត់ដំបង ហើយ យកឈ្មោះ សេី សាន់ ណាវី ដែល មិនដឹងអី ឱ្យមកដេីរតួជំនួស ជនបង្ក។  

បេីថ្នាក់លេីនៅ ការពារ មន្ត្រី ខិលខូច ភូតភរ ក្លែងឯកសារ បង្កើត រឿង អយុត្តិធម៌ ចំពោះ ប្រជាពលរដ្ឋ បែបនេះ ក្នុងសង្គមយុត្តិធម៌មិនដឹងថា ម៉េចទៀតទេ ។  ឈ្មោះ សេី សាន់ ណាវី បាន សារភាពហេីយ គាត់មិនមែន ជាអ្នកបេីក បុកជនរងគ្រោះ ស្លាប់ទេ គឺ ថៅកែ គាត់ ឈ្មោះ សយ បូរ៉ា ជាអ្នកបេីកបុកជនរងគ្រោះស្លាប់ ហេីយបេីករត់គេចខ្លួន ។

ទីបំផុតការពិត ត្រូវបានលាតត្រដាង ! 

អំពី ថៅកែ ផ្សារទំនើប ហេង ឆៃលី ក្រុង បាត់ដំបង ឈ្មោះ សយ បូរ៉ា បេីកឡាន បុកស្ត្រីម្នាក់ នៅ ក្រុងបាត់ដំបង បណ្ដាល ឲ្យ ស្លាប់ហេីយ យក កូនចៅ ឈ្មោះ សេី សាន់ ណាវី ឱ្យមកទទួលទោសជំនួសប៉ុណ្ណោះ។ 

ពេលនេះ អាថ៌កំបាំង បែកធ្លាយហេីយ នៅពេលកម្លាំង នគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ ឃាត់ ខ្លួនឈ្មោះ សេី សាន់ណាវី បាន រួចបញ្ជូនទៅ តុលាការខេត្ត បាត់ដំបង ។  ប្រភព ច្បាស់ការ បាន ប្រាប់ឱ្យដឹងថា នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ច នគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ឈ្មោះ សេី សាន់ ណាវី នៅក្នុង ផ្ទះលេខ ៨ អា ផ្លូវ លេខ១០ ក្នុង បូរី ជីបម៉ុង ២៧១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ដែល ឈ្មោះ សយ បូរ៉ា យកមកលាក់ទុក ម្យ៉ាងទៀត ផ្ទះនេះជាផ្ទះរបស់ សយ បូរ៉ា ស្រាប់ ។  ពេលយកឈ្មោះ សេី សាន់ ណាវី មកលាក់ទុក ក្នុងផ្ទះនេះ សយ បូរ៉ា បាន ហាម មិនឱ្យ សេី សាន់ណាវី ចេញក្រៅ ដេីរ ផ្ដេសផ្ដាសទេ ។  ពេល នេះ ឈ្មោះ សេី សាន់ណាវី បាន សារភាព ប្រាប់សមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ អស់ហេីយថា ខ្លួន មិនមែន ជាអ្នកបេីក រថយន្ត ស្តារិច ពណ៌ស បុក ជនរងគ្រោះ នៅ បាត់ដំបង ស្លាប់នោះទេ គឺ ឈ្មោះ សយ បូរ៉ា ផ្ទាល់ ជាអ្នកបេីករថយន្ត ស្តារិចបុក ស្ត្រីរងគ្រោះ បណ្ដាលឱ្យស្លាប់ កាល ពី ព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ជាង ៦ព្រឹក ។    បន្ទាប់ ពីដឹងថា ឈ្មោះ សេី សាន់ ណាវី ត្រូវចាប់ខ្លួន ឈ្មោះ សយ បូរ៉ា ថៅកែផ្សារទំនេីបនៅ ក្រុងបាត់ដំបង បានរត់គេចខ្លួន ទៅ ក្រៅ ប្រទេស ល្ងាចថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ តាម ជេីង យន្តហោះ ហោះទៅ សាំងហ្គាពួរ ។   ចំពោះ ឈ្មោះ សេី សាន់ណាវី ដែល មិនបានប្រព្រឹត្តខុស ត្រូវបាន ដោះលែងឱ្យ មានសេរីភាពវិញ ។ 

ការពិតត្រូវបាន លាតត្រដាងហេីយ មន្ត្រី នគរបាល ចរាចរខេត្តបាត់ដំបងណាខ្លះ ចូលរួម ក្រូម៉េ សំណុំរឿងមួយនេះ ?  ដូច្នេះសង្ឃឹមថា ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និង នាយ ឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ នឹង បង្កេីត ក្រុម អធិការកិច្ច ចុះ ស្រាវជ្រាវ ភាព មិនប្រក្រតី នៃការកែ សំណុំរឿងមួយនេះដេីម្បីកុំឱ្យ ខូចឈ្មោះ អង្គភាព និង ស្ថាប័ន នគរបាលជាតិ ។

ពាក់ព័ន្ធករណី​នេះដែរ​អង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត​ និង​គេហទំព័រ​នគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ បានទំនាក់ទំនងតាមទូរស័ព្ទ​ទៅ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនគរបាលខេត្តបាត់ដំបង ប៉ុន្តែ​មិនមាននៅក្នុងសេវា(តេមិនចូល)។

ដោយឡែក លោក វរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អង្គភាព​យេីង​ព្យាយាម​ទាក់ទង​ទៅ​ដើម្បីសុំការបំភ្លឺ​ជុំវិញករណីនេះ​ ប៉ុន្ដែមិនមានលេខទំនាក់ទំនងបាននោះទេ។ ប៉ុន្ដែ​ប្រសិន​បើ​លោកចង់​បកស្រាយ​បំភ្លឺ​ចំពោះ​ករណី​ខាងលើ​នេះ​ អង្គភាព​យេីង​រង់ចាំ​ការបំភ្លឺ​រាល់ម៉ោងធ្វេីការ៕

ដោយ​៖ សិលា


ចែករំលែក៖