ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២០៖២៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចទល់មុខមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥:២០នាទី និងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧:៣០នាទី ត្រង់ចំណុចផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ សយ បារាំង ហៅ ឆក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន ម៉ូតូចំនួន ០១គ្រឿងម៉ាក សង់សេ១២៥ ពណ៍ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1139។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច