ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះចូលលួចសម្ភារៈ អនុភូមិមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ​ជនសង្ស័យម្នាក់គាស់ផ្ទះចូលលួចសម្ភារៈខណៈម្ចាស់ចាក់សោចោលត្រូវបានអនុមេភូមិមកទាន់ចាប់ឃាត់ខ្លួនរួចរាយការណ៍ទៅសមត្ថកិច្ចនាំយកទៅសាកសួរបន្ត។ 

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៣​ នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យមានឈ្មោះ ខន​ ខេន​ ភេទប្រុសអាយុ៤១ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ 

ចំណែកម្ចាស់ផ្ទះឈ្មោះ រាជ​ លក្ខិណា​ ហៅគង់​ ភេទស្រី​ អាយុ៣៧ឆ្នាំ​ មុខរបរបុគ្គលិកក្រុមហ៊ុន។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ផ្ទះខាងលេីត្រូវបានម្ចាស់ចាក់សោទុកចោលជាច្រេីនខែមកហេីយដោយទៅរស់នៅផ្ទះថ្មី​ លុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទទួលព័ត៌មានថាមានជនសង្ស័យចូលគាស់ផ្ទះទេីបខលទៅប្តឹងមេភូមិ​  ភ្លាមនោះអនុភូមិក៏បានចុះទៅដល់កន្លែងកេីតហេតុក៏ឃេីញជនសង្ស័យនៅក្នុងផ្ទះជនរងគ្រោះទេីបចាប់ឃាត់ខ្លួននិងរាយការណ៍ជូនសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្ត។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចសម្ភារៈផ្ទះខាងលេីពិតប្រាកដមែននិងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន២លេីកមកហេីយពីបទគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ​ ថែមទាំងចូលមណ្ឌលកែប្រែឱកាសខ្ញុំ៣ដងផងដែរ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖