ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យានជាតិកែប ជាឧទ្យានជាតិបេះដូងនៃទីក្រុងកែប

ចែករំលែក៖

ខេត្ត​កែប៖ ក្រសួងបរិស្ថាន​ នៅថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ យោង​តាមការដកស្រង់ចេញពី​សៀវភៅកម្ពុជាមាតុភូមិខ្ញុំ​ ឧទ្យានជាតិកែប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ឡាយព្រះហស្តលេខាដោយព្រះបាទនរោត្ដមសីហនុ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តកែប មានផ្ទៃដីទំហំ ៥០០០ហិកតា។ តាមពិតទៅឧទ្យានជាតិដ៏តូចច្រឡឹងនេះ មានព្រំប្រទល់ស្ថិតនៅចម្ងាយតែ ប្រមាណ ៥០០ម៉ែត្រ ពីសាលាក្រុងកែប ឬក៏ ៣០០-៥០០ម៉ែត្រ ពីឆ្នេរកែប និងផ្សារក្តាមតែប៉ុណ្ណោះ។ 

ឧទ្យានជាតិកែបនេះស្ថិនៅចំកណ្តាលទីក្រុងកែប ដែលជាស្នូល ឬជាបេះដូងតែម្តង ហើយឧទ្យាននេះ លាតសន្ធឹងបត់បែនទៅតាមជួរភ្នំកែបទាំងឡាយ ដែលអមដោយដងផ្លូវ និងភូមិឋានប្រជាជនរស់នៅស្ទើរតែព័ទ្ធជុំវិញទីនោះតែម្តង។

ថ្វីត្បិតឧទ្យានជាតិកែប មានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែឧទ្យានជាតិកែប ក៏មានសក្តនុពលខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះផងដែរ ដោយឧទ្យានជាតិមានគ្របដណ្តប់ដោយព្រៃឈើធម្មជាតិ ចម្រុះប្រភេទ រួមទាំងវត្តមាននៃពពួកសត្វព្រៃជាច្រើនប្រភេទទាំង ពពួកសត្វស្លាប ថនិកសត្វ ល្មួន និងពពួក ឧរង្គសត្វផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖