ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសខាន់ៗ ចំនួន១០ដូចខាងក្រោម : 

១- កម្ពុជាជាប្រទេសលេខ៧៣ខាងសុខដុមរមនាលើលោក និងលេខ១៣ នៅអាស៊ីប៉ាស៊ីហ្វិក = ចំណែកអាមេរិកជាប់លេខ១៧៣ លើលោក។

២- រឿងប្រើហ្វេសប៊ុកឬមិនប្រើគឺសិទ្ធិសេរីភាពរបស់សម្តេចតេជោ ទេតើ = ម៉េចក៏ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិឈឺក្បាលអីដែរ?

៣- អាមេរិក និងកម្ពុជាសន្យាបង្កើនកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម វិនិយោគនិងឱកាសការងារ = ដូច្នេះបងប្អូនកម្មករនិយោជិតមិនព្រួយបារម្ភពីអត់ការងារនិងទីផ្សារលក់ផលិតផលឧស្សហកម្មទេ។

៤- ការចំណាយថវិកាសម្រាប់ទិញទឹកខ្មៅជ្រលក់ម្រាមដៃក្នុងការបោះឆ្នោត = គឺចង់បង្ហាញពីតម្លាភាពនៃការបោះឆ្នោត មិនមែនជាការខ្ជះខ្ជាយថវិកាទេ។

៥- អ្នកដែលថាចំណាយថវិកា១លានដុល្លាសម្រាប់ទិញទឹកខ្មៅបម្រើការបោះឆ្នោតជាការខ្ជះខ្ជាយ = គឺបញ្ជាក់ថាពួកដែលនិយាយនោះមិនចង់បានការបោះឆ្នោតមួយសេរី ត្រឹមត្រូវនិងយុត្តិធម៌ទេ។

៦- ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេសទោះធ្វើអីក៏មិនចេះត្រូវចិត្តដែរ = គឺជាពួកមានហ្សែនប្រឆាំងសួរពូជនិងប្រឆាំងលុះក្ស័យ។

៧- ការសុំអន្តរាគមន៍របស់ស្ត្រីថ្ងៃសុក្រពីបរទេសរឿងប្រព្រឹត្តល្មើសច្បាប់មិនទទួលបានផលទេ =  គ្មានបរទេសណាយកចិត្តទុកដាក់រឿងខ្មែរខុសច្បាប់ទេ ប៉ុននឹងហើយនៅមិនរាងចាលទៀត?

៨- ដើម្បីកុំឲ្យមានរឿងជាប់ពន្ធនាគាតទៅទៀត = មានតែខិតខំអនុវត្តទោសឲ្យគ្រប់តាមអំណាចសាលក្រុម សាលដីការបស់តុលាការទៅក្រែងមានការបន្ធូរបន្ថយទោសប្ញលើកលែងទោសបានខ្លះ។

៩-  តែបើនៅតែអាងសិទ្ធិសេរីភាពគ្មានព្រំដែន = រឿងជាប់ពន្ធនាគារនៅតែមានបន្ត។

១០- កុំអាងសិទ្ធិសេរីភាពគ្មានព្រំដែនហើយ ប្រព្រឹត្តព្រហើនចំពោះមុខច្បាប់ឲ្យសោះ = បើនៅព្រហើនទៀតនឹងមិនឈ្នះច្បាប់ទេ ៕

ដោយ ៖ សហការី


ចែករំលែក៖