ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោក Kim Jung-Namប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងសវនាការ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់លោកប្រធានគណៈប្រតិភូ និងសហការីផងដែរ។
គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៣ ដើម្បីការងារមនុស្ស ធម៌និងពិនិត្យ អំពីលទ្ធផលការប្រើប្រាស់ជំនួយសម្ភារៈដោយបានផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជានាពេលកន្លងមកនិងដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត…៕
ដោយ៖ សូរិយា