ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​ថា​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០១នាក់ ,គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ១,០២៣ករណី មានមនុស្ស ២,៦៣១នាក់។ 

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩៨២សំណើ និងបិទសំណុំរឿង ៣៣៨សំណើ (រកឃើញមនុស្ស ១,៥៣២នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤១ករណី៕

ដោយ​៖ សហការី​


ចែករំលែក៖