ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ថ្លើមធំណាស់ ! លោក​ ទេព​ ពិសិដ្ឋ​ ម្ចាស់​ប្រេន​ S88 BEAUTY ករណីបញ្ចូលសេរ៉ូមអោយសាច់ស ឈានដល់ភរិយាតារាកំប្លែង ពាក់មី សង្គ្រោះបន្ទាន់ , ត្រូវបានសមត្ថកិច្ចនាំខ្លួនបានហើយ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ពាក់មី បានថ្លែងថា : ម៉ោងជិត2 ភ្លឺម្សិលមុិញហេីយ​ ដេកមិនលក់​😓គិតច្រេីន​ ខ្លាច​ប្រពន្ធខ្ញុំ​ ប៉ះពាល់សុខភាព​ ដល់ថ្ងៃអនាគតខាងមុខ​😓។ លោកថ្លែងបែបនេះ បន្ទាប់ពីភរិយាគាត់បានព្យួរសេរ៉ូមអោយសាច់សនៅមជ្ឈមណ្ឌលកែសម្ផស្ស​ S88 Beauty​ នៅថ្ងៃពុធ​ ទី២ខែសីហា ម៉ោង១រសៀល។ ភរិយាគាត់ចេញពីសង្គ្រោះបន្ទាន់នៅរសៀលម្សិលមុិញ ។ 

សូមបញ្ជាក់ថា : ក្រសួងសុខាភិបាលបានបិទមជ្ឈមណ្ឌលកែសម្ផស្ស​ S88 Beauty និងដកអាជ្ញាប័ណ្ណយប់មុិញអស់ហើយ ។ ដោយឡែកសុភាពនារីៗ មេត្តាកុំប្រថុយនឹងការព្យួរសេរ៉ូមអោយសាច់សនោះអី ដើម្បីអាយុជីវិតយើង។ 

លោក​ ទេព​ ពិសិដ្ឋ​ ម្ចាស់​ប្រេន​ S88 BEAUTY បានព្យាយាមគេចវេះគ្រប់បែបយ៉ាង មិនព្រមចេញមុខមកទទួលខុសត្រូវឬរកដំណោះស្រាយជាមួយជនរងគ្រោះឡើយ ទើបមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីជំនាញខាងសុខាភិបាល ដែលមានការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការបានហៅឱ្យចេញពីលំនៅឋានដើម្បីចូលខ្លួនដោះស្រាយ។ ប៉ុន្តែជនរូបនេះថ្លើមពាសមេឃ ! ទីបំផុតសមត្ថកិច្ចនាំខ្លួនបានហើយ ទោះជាប្រឹងគេចខ្លួន ឬត្រូវព្យាយាមចង់ចំណាយប្រាក់ខ្ទង់ណាក៏ដោយ ? 

ប្រជាពលរដ្ឋបានលើកឡើងថា ចង់គេចវេះមិនចូលខ្លួនដោះស្រាយមែនទេ! ជនខាងលើនេះ ទម្រាំតែអញ្ចេីញចេញពីគេហដ្ឋានបានត្រូវចាយពេលអស់បីម៉ោងក្រៅរបងផ្ទះ​ ម្ចាស់ប្រេន អេស88 ប៊ីយូធី!  ។ ប្រតិបត្តិការនេះ មាន

ទាំងប្រធានព្រះរាជអាជ្ញា​ សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី១​ ខណ្ឌប្ញស្សីកែវ​ និងសមត្ថកិច្ចជំនាញខណ្ឌដូនពេញត្រូវនៅឈរចាំហាលថ្ងៃជិតបីម៉ោង​ ដេីម្បីបន្តនាំខ្លួនលោក​ ទេព​ ពិសិដ្ឋ​ ម្ចាស់​ប្រេន​ S88 BEAUTY មកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ក្រោយសាខាហាងកែសម្ផស្សយីហោមួយនេះ​ដែលមានទីតាំងផ្ទះលេខ១១០អា​ ផ្លូវលេខ៥៣​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ បានធ្វេីអោយអតិថិជន​ប្រតិកម្មសន្លប់​ ក្អួតចង្អោរ​ បន្ទាប់ពីមកទទួលសេវាកម្ម​ព្យួរសេរ៉ូមសាច់ស​ ស្ទីមស៊ែល​ នៅហាង​ យីហោខាងលេីនេះ​ ។

សូមរំលឹកថា, សុភាពនារីទាំងឡាយមេត្តាគិតពិចារណាឱ្យបានច្រើនបន្តិច មុននឹងចង់កែសម្ផស្ស ដើម្បីឱ្យខ្លួនស្អាតស្រស់សោភា តម្រូវការខ្លួនឯង ឬជាការទាក់ទាញដួងចិត្តដៃគូស្វាមី ប៉ុន្តែត្រូវគិតអំពីអាយុជីវិតរបស់ខ្លួនឯងផង ។ ពីព្រោះថា ហាងកែសម្ផស្សមួយចំនួន ជាពិសេសដូចជាហាងកែសម្ផស្សយីហោ ប្រេន​ S88 BEAUTY កន្លងទៅបានដឹងថាមានស្ត្រីរងគ្រោះប៉ុន្មាននាក់ ? ត្រូវបានខូចសុខភាព ប៉ុន្តែករណីភរិយារបស់តារាសម្ដែងពាក់មី រងគ្រោះដោយសារហាងខាងលើ ទទួលបានយុត្តិធម៌បណ្ដើរៗហើយ ហើយសូមមន្ត្រីនគរបាលយុត្តិធម៌ តំណាងអយ្យការ មានវិធានការតឹងតែង ចំពោះហាងកែសម្ផស្សនេះ ប្រយោជន៍ធ្វើឱ្យហាងកែសម្ផស្សដទៃផ្សេងទៀតអនុវត្តតាមក្រសួងសុខាភិបាល មានក្រុមគ្រូពេទ្យដែលមានបច្ចេកទេសជំនាញ ត្រឹមត្រូវ មានបទពិសោធន៍ទទួលស្គាល់ដោយក្រសួងសុខាភិបាលផង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖