ភ្នំពេញ៖ ទាំងប្រធានព្រះរាជអាជ្ញា សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ និងសមត្ថកិច្ចជំនាញខណ្ឌដូនពេញត្រូវនៅឈរចាំហាលថ្ងៃជិតបីម៉ោងដេីម្បីបន្តនាំខ្លួនលោក ទេព ពិសិដ្ឋ ម្ចាស់ប្រេន S88 BEAUTY មកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក្រោយសាខាហាងកែសម្ផស្សយីហោមួយនេះដែលមានទីតាំងនៅផ្ទះលេខ១១០អា ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានធ្វេីអោយអតិថិជន ប្រតិកម្មសន្លប់ ក្អួតចង្អោរ បន្ទាប់ពីមកទទួលសេវាកម្មព្យួរសេរ៉ូមឱ្យសាច់ស ស្ទីមស៊ែល នៅហាងយីហោខាងលេីនេះ ៕
ដោយ៖ រ៉ារ៉ា