ខេត្តកណ្តាល ៖ កាលពីថ្ងៃសៅរ៍៤រោចខែទុតិយាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ខែសីហា ឆ្នាំ២០២៣វេលាម៉ោង១៩និង០០នាទីនៅចំណុចក្រុម ទី២០ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកាំបិតខ្វែវកាប់)មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ វឿន ចាន់ទេ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះឈ្មោះ យន់ យ៉េន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី ត្រូវចំក្បាលផ្នែកខាងស្តាំមួយកន្លែង បែកហូរឈាម និងត្រូវចំដៃខាងស្តាំមួយកន្លែង បែកហូរឈាមត្រូវក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។
បន្ទាប់មកនគរបាលទទួលពាក្យបណ្តឹងពីជនរងគ្រោះចំពោះករណីខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលអូរដំបង១ បានចុះស្រាវជ្រាវស៊េីបអង្កេតនិងឃាត់ជនសង្ស័យឈ្មោះ វឿន ចាន់ទេ នៅចំណុចភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២ ០២៣ និងបានដកហូត កាំបិតខ្វែវចំនួន០១ជាមធ្យោបាយធ្វើសកម្មភាពល្មើសច្បាប់។
ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕
ដោយ៖ សូរិយា