ព័ត៌មានទាន់ហេតុការណ៍៖

ទោះជា លោក​ ទេព​ ពិសិដ្ឋ​ ម្ចាស់ប្រេនS88​ Beauty​ បានចូលខ្លួនមកដោះស្រាយបញ្ចប់ហេីយ​ ជាមួយលោក ពាក់មី ប៉ុន្តែបទល្មើសព្រហ្មទណ្ឌនៅតែមាន !

ចែករំលែក៖

ភ្នំពេញ ៖ លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty ដែលបើកហាងកែសម្ផស្ស រហូតដល់ ១៣ទីតាំងគ្មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល ហើយដាក់សេរ៉ូមអោយសាច់ស ស្អាត រហូតដល់ភរិយា លោក ពាក់មី រងគ្រោះ ចូលសង្គ្រោះបន្ទាន់ , គ្រាដំបូង ថ្លើមពាសមេឃ អត់ព្រមចេញមុខ ដោះស្រាយ ទទួលខុសត្រូវ ជាមួយជនរងគ្រោះឡើយ។ ទីបំផុត ! បន្ទាប់ពីសមត្ថកិច្ច មានការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការ ឈានដល់នាំខ្លួន លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty យកទៅសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ទើបនៅថ្ងៃនេះ ! លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty បានចេញមុខមកសម្របសម្រួល សំណងជំងឺចិត្ត ដល់គ្រួសារ លោក ពាក់មី គ្រប់ចំនួន ហើយលោក ពាក់មី ក៏បានដកពាក្យបណ្ដឹង ។ ប៉ុន្តែតាមផ្លូវច្បាប់ ទោះជាមានសំណងរដ្ឋប្បវេណី រួចរាល់ក៏ដោយ នឹងថែមទាំងដក ពាក្យបណ្តឹង ក៏ លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty ជាប់បណ្តឹងអាជ្ញា ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ។ 

នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ មុននេះបន្តិច លោក ពាក់មី បានបង្ហោះលើ facebook ថា, ទីបំផុត​លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty​ បានចូលខ្លួនមកដោះស្រាយហេីយ​ អរគុណសមត្ថកិច្ចទាំងអស់​ ដែលបានប្រឹងប្រែងតាមដានស្រាវជ្រាវលេីករណីនេះ​ ។ បេីពីដំបូង​ ប្អូនកុំគេចវ៉េស​ ហេីយចេញមុខមកទទួលខុសត្រូវ​ ភ្លាមៗនោះ​ រឿងក៏មិនធំដល់ថ្នាក់នឹងដែរ​ ឥឡូវហាងប្អូនទាំង13សាខា​ ត្រូវបានបិទ​ ហេីយត្រូវមានទោសទៀត។ ពេលនេះ​លោក​ ទេព​ ពិសិដ្ឋ​ បានសងសំណង​ តាមសំណេីរបស់ខ្ញុំ​ រួចរាល់ហេីយ​ ខ្ញុំក៏បានដកពាក្យបណ្តឹងដែ​រ តទៅមុខសូមប្អូនយកចិត្តទុក្ខដាក់ខ្ពស់​ ដល់អតិថិជន​ សូមអរគុណ​ ។

សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានបិទអាជីវកម្មរបស់ លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty ទាំង 13 សាខា ប៉ុន្តែក្នុងសេចក្តីជូនដំណឹងដាក់ ១១សាខាសិន អាចអោយជំនាញ បន្ត ស៊ើបអង្កេត ស្រាវជ្រាវទៀត បន្ទាប់ពីរកឃើញថា, គ្មានច្បាប់អនុញ្ញាត និងព្យាបាលដល់អតិថិជន ដាក់សេរ៉ូមឲ្យសាច់សស្អាត រហូតដល់មានគ្រោះថ្នាក់ ចូលសង្គ្រោះបន្ទាន់ ។ ដូច្នេះក្រសួងមិនត្រឹមតែបិទអាជីវកម្មប៉ុណ្ណោះទេ ក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ 

សូមរំលឹកថា, សាខាហាងកែសម្ផស្ស របស់ លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty ដែលក្រសួងសុខាភិបាលបិទ រួមមានដូចខាងក្រោម : 

× S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

× S88 Beauty ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ 

× S88 Beauty ស្ថិតនៅផ្ទះលេខ ១២៩B ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ

× S88 Beauty នៅផ្ទះគ្មានលេខ ផ្លូវលេខ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

♦ S88 Beauty ស្ថិតនៅផ្ទះលេខ ៣០C ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

× S88 Beauty ស្ថិតនៅផ្ទះលេខ ១៩A ផ្លូវលេខ១១ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

× S88 Beauty ១ទីតាំងនៅខេត្តព្រះសីហនុ × S88 Beauty ១ទីតាំងនៅខេត្តកំពត

♦ S88 Beauty ១ទីតាំងនៅខេត្តកំពង់ចាម

× S88 Beauty ១ទីតាំងនៅខេត្តសៀមរាប × S88 Beauty ១ទីតាំងនៅខេត្តបាត់ដំបង។

ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត កំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖