ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ចាត់តាំង ឯកឧត្តម ជូ វិជិត្ត ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច ចាត់តាំង ឯកឧត្តម ជូ វិជិត្ត ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នេះបើយោងតាមអនុក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ទទួលបាននៅ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ 

រាជរដ្ឋាភិបាលសម្រេច : 

ប្រការ ១.-ចាត់តាំងឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប្រការ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធាន គ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ខាងលើ ត្រូវអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សហការី


ចែករំលែក៖