ខេត្តកណ្ដាល៖ ដោយអនុវត្តតាមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការចូលរួមពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាប ករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ធ្វើទារុណកម្មបណ្តាលឱ្យស្លាប់ដើម្បីជំរិតយកប្រាក់) ដែលបានកើតហេតុកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចផ្ទះជួលក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
មន្ត្រីនគរបាលនៃសងការដ្ឋាននគរបាលខេត្តកណ្ដាលបានឱ្យដឹងថា ជនរងគ្រោះចំនួន០៥នាក់ (ស្រ្តី ០១នាក់)ជាជនជាតិវៀតណាមមានដូចខាងក្រោម៖
១.ឈ្មោះ HOANG VANMUA ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សឺ ឃុំជីមិញ ស្រុកជឺលិញ ខេត្តហាយ៉ៀង ប្រទេសវៀតណាម កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ030084019746 (ស្លាប់)។ ២.ឈ្មោះ LE MINH HAON ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅស្រុកឡុកណាម ខេត្តបាក់យ៉ាង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ024091010272 (រងរបួសស្រាល) ,៣.ឈ្មោះ NGUYEN HUU LINH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅស្រុកធីវហ្វា ខេត្តធីនហ្វា កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ038091000784 (រងរបួសស្រាល) ,៤.ឈ្មោះ PHAM THI TINH ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅស្រុកហ៊រលឺ ខេត្តទិញប៊ិញ កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ037184000661(រងរបួសធ្ងន់)។ ៥.ឈ្មោះ NHUYEN VAN TUAN ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅស្រុកជីលីញ ខេត្តហាយយឿង កាន់អត្តសញ្ញាណប័ណ្ណវៀតណាមលេខ030082019610 (រងរបួសធ្ងន់)។ ចំណែកជនសង្ស័យចំនួន១៣នាក់ ចាប់ខ្លួនបាន៥នាក់ ជាជនជាតិវៀតណាម មានដូចខាងក្រោម៖ ១.ឈ្មោះ NGUYEN VIET HIEU ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន) ២.ឈ្មោះ NGUYEN VAN THANH ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនសញ្ជាតិវៀតណាម លេខN2231892 (ស្នាក់នៅ NGHE AN) (ឃាត់ខ្លួន) ៣.ឈ្មោះ VU NGOC SON ភេទប្រុស អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) ៤.ឈ្មោះ NGUYEN TAUY TOAN ភេទប្រុស អាយុ៣៦ឆ្នាំ (ឃាត់ខ្លួន) ៥.ឈ្មោះ NGO VAN NAM ភេទប្រុស អាយុ២៧ឆ្នាំ (ឃាត់ខ្លួន) រីឯ៨នាក់ទៀតគេចខ្លួន ។សម្ភារបាត់បង់
ប្រាក់ចំនួន៥៧.៥០០ដុល្លារ (ប្រាំម៉ឺន ប្រាំពីរពាន់ប្រាំរយដុល្លារ)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ប្រហែលម៉ោង១២ថ្ងៃត្រង់ មានជនជាតិវៀតណាម០២នាក់ បានមកជួលផ្ទះក្នុងតម្លៃ១,០០០ដុល្លារក្នុង១ខែ ដោយកក់៥០០ដុល្លារ ហើយប្រាប់ថាស្អែកបានធ្វើឯកសារជួល។ លុះព្រឹកឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល១២និង៣០នាទី ម្ចាស់ផ្ទះឡើងទៅសួរដើម្បីធ្វើកិច្ចសន្យាជួលផ្ទះ ស្រាប់តែឃើញសាកសពនៅក្នុងបន្ទប់ទឹក ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យ។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានឱ្យដឹងថា៖ ពួកខ្លួនបានធ្វើទារុណកម្មទៅលើជនរងគ្រោះចំនួន០៥នាក់ មានដូចជា ចងជើង ចងដៃ យកស្គុតបិទមាត់ និងបានធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ជនរងគ្រោះ រួចបានយកស្បោងប្លាស្ទិកដុតបន្តក់លើជនរងគ្រោះ ហើយបានយកកូនកាំបិតចាក់ភ្លៅជនរងគ្រោះបណ្តាលឱ្យស្លាប់ ០១នាក់ និងរងរបួសចំនួន០៤នាក់ ពិតមែន។
បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបាន កម្លាំងជំនាញយើងកំពុងតែចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ