ព័ត៌មានទាន់ហេតុការណ៍៖

ពូកែ​ណាស់ខាង​បង្ហោះម៉ូតូ​ មានអីប៉ូលិសចាប់បាន​ឱ្យចាប់ម៉ូតូលើកបង្ហោះម្ដងទើបដឹងខ្លួនខុស

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ ២នាក់រៀនមិនសូវពូកែរៀនសូត្រ​ ពូកែ​តែខាងបង្ហោះម៉ូតូ​ តាមផ្លូវ​សាធារណៈ​ ដែល​អាច​បង្ក​ការគ្រោះថ្នាក់ដែលអ្នកដ៏ទៃ​ទីបំផុត​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​ ចាប់ឃាត់ខ្លួន​យកមក​អធិការដ្ឋាននគរបាលខណ្ឌ​ ដោះកង់ម៉ូតូចេញរួចឱ្យចាប់ម៉ូតូលើកដើរជុំវិញ​ដង​ទង់ជាតិ​ទើបដឹងខ្លួនខុស។ នេះបេីយោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខណ្ឌទួលគោក​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣។ 

មន្ត្រី​ជំនាញ​ខណ្ឌ​ទួលគោក​ បានឱ្យដឹងទៀតថា​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១​ និង៣៥នាទី បានធ្វើការឃាត់ខ្លួនមនុស្ស០២នាក់ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៦១កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២៦១កែងនឹងផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។ 

ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៏ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី​០៣​ កញ្ញា​ម្សិលមិញ​ បានអនុញ្ញាតឱ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់រំកុំឱ្យមានលើកក្រោយទៀត ។

   ជនទាំង០២នាក់មាន៖​ ១-ឈ្មោះ ប៉ែន សុគា ហៅ ហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវBT៧៧ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

២-ឈ្មោះ ហន ទិត្យច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៦៦ ផ្លូវលេខ៦២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

   សម្ភារៈ​ចាប់យកមាន៖​ ម៉ូតូមាក់ Suzuki Nex ពណ៌ ស ខៀវ ពាក់ស្លាកលេខ បាត់ដំបង 1AI.8003 ។

    បច្ចុប្បន្នជនទាំងពីរនាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ​ ក្រោយ​ធ្វើ​កិច្ច​សន្យា​ ណែនាំអប់រំ​ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហោះ​ម៉ូតូ​ទៀត៕ ដោយ៖ សហការី​


ចែករំលែក៖