ខ្សែប្រយុទ្ធ Mohamed Salah បានបន្តរកបានគ្រាប់បាល់១គ្រាប់ដោយការស៊ុតបញ្ចូលទីគ្រាប់ទី៣ក្នុងការប្រកួត ខណៈដែលក្រុម Liverpool បានយកឈ្នះក្រុម Aston Villa ៣ទល់០ ដើម្បីបន្តការចាប់ផ្តើមដ៏រឹងមាំរបស់ពួកគេសម្រាប់រដូវកាលនៅក្នុងក្របខ័ណ្ឌ Premier League ថ្មីនេះ។
ក្រុមរបស់លោក Jurgen Klopp បានច្រានចោលការដេញថ្លៃ១៥០លានផោនសម្រាប់កីឡាករអន្តរជាតិអេហ្ស៊ីបខាងលើពីក្លិប Al-Ittihad របស់ Saudi Pro League ដោយក្រុមហង្សក្រហមបានទទូចថា កីឡាករវ័យ៣១ឆ្នាំមិនមែនសម្រាប់លក់នោះទេ ហើយ Salah បានសង្កត់ធ្ងន់លើតម្លៃរបស់គាត់ចំពោះក្រុម Liverpool នៅពេលដែលគាត់បានស៊ុតបញ្ចូលទីគ្រាប់ទី៣របស់ពួកគេក្នុងតង់ទី២នៅកីឡដ្ឋាន Anfield ពីការបញ្ជូនរបស់ Darwin Nunez ដើម្បីទទួលជ័យជម្នះលីកទី៣ជាប់ៗគ្នា។
ក្រុមម្ចាស់ផ្ទះហង្សក្រហមបាននាំមុខតាំងពីតែដើមតង់ទី១ដែលគ្រាប់បាល់ទី១រកបានដោយ Dominik Szoboszlai ត្រឹមតែ៣នាទីប៉ុណ្ណោះ ដោយបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់ក្លិបជាមួយនឹងការអបអរយ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងកីឡដ្ឋាន Anfield ។
ក្រុម Aston Villa ដែលបានបរាជ័យយ៉ាងធ្ងន់.ក ក្រោយពីចាញ់ ៥–១ក្រោមថ្វីជើងក្រុម Newcastle ក្នុងការប្រកួតបើកឆាកនៃរដូវកាលរបស់ពួកគេគឺពិបាកខ្លាំងក្នុងការប្រជែងយកឈ្នះ ខណៈដែលក្រុមនេះពិបាកក្នុងការដោះស្រាយជាមួយនឹងខ្សែប្រយុទ្ធរបស់ Liverpool។ ក្រុមម្ចាស់ផ្ទះបានបង្កើនការនាំមុខរបស់ពួកគេដោយគ្រាប់ទី២នៅនាទីទី២២ នៅពេលដែលការស៊ុតរបស់ Nunez បុកបង្គោលទី ហើយបាល់ខ្ទាតមកចំជើងកីឡាករ Matty Cash ស៊ុតបញ្ចូលទីល្មម។
ការទទួលជ័យជម្នះនេះបានធ្វើឲ្យ Liverpool ឡើងទៅឈរក្នុងតំបន់ Top 3 ជាបណ្តោះអាសន្នក្នុងក្របខ័ណ្ឌ Premier League មាន១០ពិន្ទុ ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City តែ២ពិន្ទុប៉ុណ្ណោះ។
មុនការប្រកួតនេះមានតែក្រុម Manchester City ប៉ុណ្ណោះដែលដណ្តើមបានពិន្ទុ Premier League ច្រើនជាងក្នុងឆ្នាំ២០២៣-២០២៤នេះដោយ៤ប្រកួតឈ្នះទាំង៤ ខណៈដែលក្រុម Aston Villa កំពុងឆ្ពោះទៅរកការបរាជ័យជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់លោក Unai Emery។ ការចាញ់ Newcastle និង Liverpool ក្នុងលទ្ធផល ៥–១ និងចាញ់ Liverpool ៣–០ នឹងក្លាយជាក្តីកង្វល់សម្រាប់លោក Emery ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)