ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញក្នុងសំពៅបុរាណលិចក្នុងបាតសមុទ្រ ម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ វត្ថុបុរាណច្រើនមុខដែលកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររកឃើញក្នុងសំពៅបុរាណលិចក្នុងបាតសមុទ្រ ម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នប្រគល់ជូនក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ រក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

វត្ថុបុរាណច្រើនមុខដែលកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររកឃើញ មិនទាន់មានរបាយការណ៍ណាមួយថា មានចំនួនប៉ុន្មានប្រភេទ ធ្វើឡើងនៅក្នុងឆ្នាំណា ហើយសំពៅបុរាណលិចក្នុងបាតសមុទ្រ ម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហនុ នៅឆ្នាំណា បណ្តាលមូលហេតុអ្វីនៅឡើយទេ។ 

ដូច្នេះរងចាំការបកស្រាយ ឬជូនដំណឹងពី ក្រសួង វប្បធម៌ និងវិចិត្រសិល្បះ ដែលជាក្រសួងជំនាញ នៅពេលក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖