ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​បែកថ្នាំប្រេីដំបងឈេីនិងចម្ពាមកៅស៊ូបង្កជាហិង្សាបណ្តាលឱ្យរងគ្រោះដល់អ្នកភូមិ​ចំនួន០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង៨​និង​០០​នាទីព្រឹកនៅចំណុចក្រុមទី០៨ ភូមិកូនក្អែក១ ឃុំរបស់​មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ផែន ថន ហៅចូញ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយចម្ពាមកៅស៊ូ និងដំបងឈេីធ្វើសកម្មភាពបាញ់និងដេញវាយទៅលើជនរងគ្រោះចំនួន០៣នាក់៖

១-ឈ្មោះ ម៉េង យ៉ា ភេទស្រី អាយុ៣៦ឆ្នាំរបួសខ្នងពីក្រោយខាងស្ដាំ០២កន្លែង(ស្រាល)។

២-ឈ្មោះ ថន វេចនា ភេទស្រី អាយុ១៣ឆ្នាំ របួសខ្នងពីក្រោយខាងស្ដាំ០១កន្លែង(ស្រាល)។

៣-ឈ្មោះ ច័ន្ទ រស្មី ភេទប្រុស អាយុ៥៧ឆ្នាំ (វាយនឹងដៃរបួសស្រាល) អ្នកទាំង០៣នាក់រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ។ 

    ភ្លាមៗជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក​ ហេីយអនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តម សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទណ្ឌ​ លោកវរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ អ​ធិការនគរ​បាលស្រុកមោងឫស្សី​ ដឹក​នាំកម្លាំងន​គរបាលយុត្តិធម៌នៃអធិការ ដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់មង្គលចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរ​ដោយដកហូតបានដំបងឈេីនិងចម្ពាមកៅស៊ូគ្រាប់ថ្មផង។ 

    ចំពោះមូលហេតុដែលជនសង្ស័យប្រព្រឹត្តដូច្នេះគឺដោយសារតែគេបានប្រើប្រាស់គ្រឿងញៀនហួសកម្រិត(បែកថ្នាំ)។

បច្ចុប្បន្នជនសង្ស័យត្រូវ​បានសមត្ថកិច្ចកសាងសំ​ណុំ​រឿ​ងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមនី​តិវិធី​៕

ដោយ៖ សហការី


ចែករំលែក៖