ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​បន្ដសម្លាប់ពលរដ្ឋតាមដងផ្លូវ​ចំនួន​៥នាក់ទៀតនិងរងរបួស ៨នាក់​កាលពីថ្ងៃទី១៥ កញ្ញាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់៣នាក់និងស្រាល៥នាក់។ 

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក មានកត្តាល្បឿន ៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក ប្រជែងគ្រោះថ្នាក់១លើក និងកត្តាយាន២លើក។ 

គួរជម្រាបជូនថា​ ក្នុងរយៈពេល ១៥ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៤៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦៤នាក់ របួស ២៦៤នាក់ (របួសធ្ងន់ ១៣០នាក់)។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍ដេីម្បី​ការពារ​ជីវិត​របស់​លោក​អ្នក​និងក្រុមគ្រួសារ​៕

ដោយ​៖ សហការី


ចែករំលែក៖