ខេត្តបាត់ដំបង ៖ នគរបាលជំនាញក្រុងបានចុះឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់កាលពីថ្ងៃអាទិត្យ៣កើតខែភទ្របទឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ វេលា ម៉ោង១៧និង១៥នាទី នៅចំណុចភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ ដឹកនាំ របស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង លោក ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រៀងញៀន លោក ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្តែង និងឃាត់ ខ្លួន ជនសង្ស័យបាន ចំនួន០២នាក់ ឈ្មោះជា ស្រស់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ ដំបងខេត្តបាត់ដំបង និងឈ្មោះ ញឹប សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលជំនាញក្រុងក្រោយពីឃាត់ខ្លួនជនសង្ស័យ២នាក់និងវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ១៦,៤១ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចនគរបាលជំនាញបាន ឃាត់ខ្លួនជនសង័្សយ និង វត្ថុតាង រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
ដោយ៖ ស សារ៉េត