ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :
១- អតីតៈតំណាងរាស្ត្រអតីតៈបក្សប្រឆាំងត្រូវអស់សុពលភាពចាប់តាំងពីអតីតៈបក្សប្រឆាំងត្រូវតុលាការកំពូលរំលាយចោលតាំងពីឆ្នាំ២០១៧ = ដូច្នេះគ្មានសិទ្ធិស្នើអ្វីៗមករាជរដ្ឋាភិបាលសព្វថ្ងៃទេ។
២- បទល្មើសគ្រឿងញៀននៅកម្ពុជាមានត្រឹមកម្រឹតរយគីឡូក្រាម = បើនៅប្រទេសលោកខាងលិចខ្លះរហូតដល់រាប់តោននិងកប៉ាល់?
៣- ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមកសម្តែងការគាំទ្រវត្តមានសម្តេចធិបតីនៅអង្គការសហប្រជាជាតិកើតចេញពីទឹកចិត្តគោរពស្រឡាញ់ = គ្មានការរៀបនិងបង្ខិតបង្ខំណាមួយឡើយ។
៤- ការនិយាយថាមានការរៀបចំក្រុមមនុស្សឲ្យមកស្វាគមន៍នៅប្រទេសសេរីនិងប្រជាធិបតេយ្យ = គឺជាការនិយាយភូតកុហក់និងជាការប្រមាថឆន្ទៈពលរដ្ឋខ្មែរនៅក្រៅប្រទេស។
៥- ការគាំទ្រជនណានិងបញ្ហាអ្វីមួយគឺជាសិទ្ធិសេរីភាព = រឿងអីអាប៉ែន កុសល់ បែរជាប្តឹងគេទៅវិញ?
៦- រឿងអ្វីដែលកើតឡើងមិនប្រក្រតីនៅញូវយ៉ក = គឺជាការប្រឌិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់និងឃុបឃិតពីប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយា?
៧- ប្រពន្ធផ្សព្វផ្សាយដែលផ្សាយព័ត៌មានក្លែងក្លាយ = គឺខុសច្បាប់?
៨- ប៉ា ងួនទៀង ខិតខំបង្កើតវិទ្យុវីអូឌីឡើងវិញនៅក្រៅប្រទេស = សរបញ្ជាក់ពីមហិច្ឆតាប្រឆាំងទោះបីជាត្រូវបរាជ័យបន្តបន្ទាប់ក៏ដោយ?
៩- ការព្យាយាមបងកើតវិទ្យុប្រឆាំងខ្មែរនៅទីក្រុងតាកូម៉ាអាមេរិក = គ្មានអ្វីក្រៅពីយកមេរៀនពីជំរុំជនភៀសខ្លួននៅព្រំដែនប្រទេសជិតខាងមកអនុវត្តទេ?
១០- ការលាក់បាំងព័ត៌មានសម្ងាត់ផ្សេងៗមិនឲ្យសហការីខ្លួនបានដឹង = ឆ្លុះបញ្ចាំងពីឧបាយកលទុច្ចរិតរបស់ ប៉ា ងួនទៀង និងចៅហ្វាយនាយ ៕
ដោយ ៖ សហការី