ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអំពីពាក្យ «ធុរកិច្ច និងពាណិជ្ជកម្ម»?

ចែករំលែក៖

ភ្នំពេញ ៖ តោះស្វែងយល់បន្តិចអំពីពាក្យ «ធុរកិច្ច និងពាណិជ្ជកម្ម»?

តាមវេចនានុក្រមខ្មែរ បានឲ្យន័យថា៖

ធុរកិច្ច (Business)

[ធុ-រៈ-កិច]

ន. ការធ្វើជំនួញ ពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពរបស់បុគ្គលម្នាក់ៗឬអង្គការណាមួយ ដើម្បីរកប្រាក់ចំណេញ។

ពាណិជ្ជកម្ម (Commerce)

[ពា-និច-ជៈ-កាំ] (បា. វាណិជ្ជកម្ម; សំ. វាណិជ្យកម៌ន៑)

ន. ការឬអំពើលក់ដូរ, របរលក់ដូរ : ខ្ញុំមានពាណិជ្ជកម្មជារបរ។

តើវាខុសគ្នាម៉េចទៅ? យើងចេះនាំគ្នាច្រឡំ តាមន័យជាភាសាបរទេស បានពន្យល់ថា៖

ពាក្យថា «ពាណិជ្ជកម្ម ឬ Commerce» គឺមិនមែនអាចប្តូរគ្នាបានជាមួយនឹងពាក្យ «ធុរកិច្ច ឬBusiness » ឡើយ ប៉ុន្តែវាជាផ្នែករងនៃធុរកិច្ច។

ពាក្យថា «ធុរកិច្ច ឬ Business» រាប់បញ្ចូលទាំង ការផ្គត់ផ្គង់ ការទទួល ការផលិត ផលិតផល និងការធ្វើទីផ្សារ ចំណែកឯ «ពាណិជ្ជកម្ម ឬ Commerce » ពាក់ព័ន្ធនឹងការផ្នែកចែកចាយនៃធុរកិច្ច ជាពិសេសការចែកចាយទំនិញ និងសេវាកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖