ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី១ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ បានដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែដែលរងការខូចខាតឌ្រុតទ្រោមជាយូរមកហេីយដេីម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។
អាជ្ញាធរបានឱ្យដឹងថា ផ្លូវដែលកំពុងស្ថាបនាខាងលេីនេះ ស្ថិតនៅភូមិទួលពង្រ និងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ផ្លូវខាងលេីមានប្រវែងជាង៥០០ម៉ែត្រ និងមានទទឹង១០ ម៉ែត្រ ដោយភ្ជាប់ចាប់ពីផ្លូវ ចោមចៅ (វេងស្រេង ) អែបផ្សារឯករាជ្យ១ និងជាប់របងរោងចក្រសានតិច រហូតដល់ ផ្លូវ៦០ម៉ែត្រ។
លោក កង វង បានបន្តថា ផ្លូវខាងលេីរងការខូចខាតឌ្រុតទ្រោមជាយូរមកហេីយ ដោយឃេីញបងប្អូនលំបាកក្នុងការរស់នៅនិងធ្វេីដំណេីរ ជាពិសេសនារដូវវស្សា ទេីបលោកចុះសិក្សាដោយផ្ទាល់និងបានដាក់គ្រឿងឈូសឆាយសម្អាតដេីម្បីងាយស្រួលដល់បងប្អូនរស់នៅនិងធ្វេីដំណេីរ៕
ដោយ៖ សុខាសែនជ័យ