ភ្នំពេញ ៖ រូបភាពអនុស្សាវរីយ៍នៃ វរព្រឹទ្ធសិល្បករ សិល្បការិនី ដែលរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថត ក្នុងសម័យស្រុករំដោះទសវត្សរ៍ឆ្នាំ ១៩៨០ ។ នេះជាបង្ហោះលើផេកផ្លូវការ របស់ សាយ សំអាស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រីរៀបរាប់ឈ្មោះថា ៖
១. លោកសាស្ត្រាចារ្យ សុឺង គង់ រស់នៅសព្វថ្ងៃ
២. លោកសាស្ត្រាចារ្យ ចិន្ត នាគ ( សាស្ត្រាចារ្យផ្នែកល្ខោន និយាយ , ស្លាប់ )
៣. លោកសាស្ត្រាចារ្យ អ៊ុក សុីណារ៉េត ( សាស្ត្រាចារ្យផ្នែកល្ខោននិយាយ និង យីកេ , ស្លាប់ )
៤. លោកសាស្ត្រាចារ្យ ចាប សួន ( រស់នៅសព្វថ្ងៃ ២០១៧ )
៥. លោកសាស្ត្រាចារ្យ យឹម គឹមនឿង
៦. លោកសាស្ត្រាចារ្យ ម៉ក់ សូភី
៧. លោកសាស្ត្រាចារ្យ ប៉ោ ទៀង រស់នៅសព្វថ្ងៃ ២០១៧ )
៨. លោកតា ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន ( ស្លាប់ ម៉ោង ១ និង ១៣នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី ២២ ខែ ធ្នូ គ.ស. ២០១៦ )
៩. លោកស្រីសាស្ត្រាចារ្យ ស្បោង បុប្ផាគីរី* សព្វថ្ងៃរស់នៅ ប្រទេសបារាំង ២០១៧ ( ក្មួយស្រី របស់លោកយាយ សាក់ សុីស្បោង )
១០. លោកយាយ វរសិល្បការិនី ស៊ុត សំអុន ( ហៅគ្រូ លៀស គ្រូរបាំបុរាណ ឯកទេសតួ យក្ស, ស្លាប់ )
១១. លោកយាយ វិសេសនាដការីវិជ្ជា រស់ គង់ សព្វថ្ងៃរស់នៅផ្ទះ ទល់មុខទីស្តីការគណរដ្ឋមន្រ្តី ២០១៧ ( គ្រូរបាំបុរាណ ឯកទេសតួ នាង )
១២. អធ្យាស្រ័យ ពុំស្គាល់…..
១៣. លោកស្រីសាស្ត្រាចារ្យ ឌី សាខន សព្វថ្ងៃរស់នៅ ប្រទេសបារាំង ( ម្ចាស់បទ « ឈាម និងទឹកភ្នែក » និងបទ « ផ្កាត្របែកព្រៃ » )
១៤. លោកស្រីសាស្ត្រាចារ្យ កែវ ណារុំ ( រស់នៅសព្វថ្ងៃ ២០១៧ )
១៥. លោកសាស្ត្រាចារ្យ កែវ ម្លិះ ( រស់នៅសព្វថ្ងៃ )
១៦. លោកតា អូម
១៧. លោកយាយ វរព្រឹទ្ធសិល្បការិនី អ៊ុន បូ , ស្លាប់ ( គ្រូរបាំបុរាណ ឯកទេសតួ នាង និងត្រូវជាម្តាយបង្កើតរបស់អ្នកស្រីសាស្ត្រាចារ្យ យុ វណ្ឌី )
១៨. អធ្យាស្រ័យ ពុំស្គាល់…..
១៩. លោកយាយ វរព្រឹទ្ធសិល្បការិនី ជា សាមី ( គ្រូរបាំបុរាណ , ស្លាប់ ម៉ោង ៤ រសៀល ថ្ងៃអង្គារ៍ ទី ៧ ខែ មិថុនា គ.ស. ១៩៩៤ )
២០. ឯកឧត្តម ហង្ស សុត , ស្លាប់ ថ្ងៃ អាទិត្យ១១រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៤វេលាម៉ោង ៩:១១ នាទីយប់ ( សាស្ត្រាចារ្យមហាវិទ្យាល័យ តូរ្យតន្ត្រី និងជាឪពុកបង្កើតរបស់ លោកគ្រូ ហង្ស រិទ្ធីរ៉ាវុធ ) ។
* គួរបញ្ជាក់ដែរថា រូបលេខ ៩នេះ លោកសាស្ត្រាចារ្យ យន់ ខៀន ថា ជារូបរបស់ អ្នកស្រីសាស្ត្រាចារ្យ ហៀង ណៃ តូ ។
– ប្រភព ៖ ពត៌មាន អ្នកស្រីសាស្ត្រាចារ្យ យុ វណ្ឌី លោកសាស្ត្រាចារ្យ ព្រឿង សុខជាតិ លោកសាស្រ្តាចារ្យ យន់ ធារ៉ា ( យន់ ខៀន ) លោកសាស្រ្តាចារ្យ កែវ ម្លិះ ។
– ថត : ថ្ងៃទី ១៥ ខែ កុម្ភៈ គ.ស. ១៩៨១ ទីតាំង សាលារចនា ៕
ដោយ ៖ សិលា